(English below)
សេចក្តីជូនដំណឹង៖ ការផ្លាស់ប្តូរនិមិត្តសញ្ញា (ឡូហ្គោ) ថ្មីរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
នៅក្នុងឆ្នាំ ២០១៧ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចផ្លាស់ប្តូរមូលដ្ឋានពីរាជធានីភ្នំពេញមកកាន់ទឹកដីខេត្តសៀមរាប។
ក្រោយពីការផ្លាស់ប្ដូរទីតាំងនេះ ក្លិបក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងអ្នកគាំទ្រដ៏ច្រើនអស្ចារ្យនៅក្នុងទឹកដីអង្គរខេត្តសៀមរាប។
ថ្ងៃនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមជម្រាបដំណឹងជូនទៅដល់អ្នកគាំទ្របាត់ទាត់ទាំងអស់ឲ្យបានជ្រាបថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ។

អត្ថន័យនៃ ឡូហ្គោ
អក្សរ T គឺជាតំណាងនៃពាក្យ “Tiger” (ខ្លា)
លេខ 1 បង្កប់នៅក្នុងអក្សរ T គឺតំណាងនៃចក្ខុវិស័យរបស់ក្លិបដែលមានគោលដៅវិវត្តន៍ខ្លួនទៅជាក្លិបបាល់ទាត់លេខមួយនៅ
អាស៊ាន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រក្លិបបាល់ទាត់ទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមគាំទ្រការប្រកួតនានារបស់ក្រុមអង្គរថាយហ្គឺរកន្លងមក ហើយពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តចូលរួមគាំទ្រ
ដើម្បីបង្កើតប្រវត្តិសាស្រ្តបាល់ទាត់នៅក្នុងខេត្តសៀមរាបទាំងអស់គ្នា។
សូមអរគុណ!
English article
Angkor Tiger Football Club has been moved from Phnom Penh to Angkor Land since 2017. After moved to Siem Reap city, the club was very successful with a huge amazing amount of supporters here.
Angkor Tiger Football club is delighted to announce that the new logo will evolve for the new season 2020.

Letter “T” represents for Tiger
Number “1” inside letter T is our vision to be the number 1 football club in ASEAN.
We are pleased to say Thank you all supporter for your big support our club in last season, we hope all of you will come to support our club for the new season that coming soon.
RECOMMEND
Please give it a thumbs up
Get the latest information






















