NEWS – Angkor Tiger FC Official Website
ក្រុមហ៊ុន Otsuka Pharmaceutical ក្លិបបាល់ទាត់ Tokushima Vortis បានចូលរួមគម្រោងក្នុងប្រទេសកម្ពុជាជាមួយគ្នាក្នុងឆ្នាំ ២០២៥
ក្រុមហ៊ុន Otsuka Pharmaceutical និងក្លិបបាល់ទាត់ Tokushima Vortis បានចូលរួមធ្វើគម្រោងរួមគ្នាក្នុងប្រទេសកម្ពុជា ឆ្នាំ2025
ថ្ងៃទី ២៣-២៧ ខែកក្កដា ឆ្នាំ២០២៥។
Tokushima Vortis U14 មក​ទស្សនៈកិច្ចក្នុងកម្ពុជា​នៅ​សៀមរាប។
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ រួមជាមួយនឹងក្រុមហ៊ុន Otsuka Pharmaceutical, Otsuka Nutraceutical (Thailand) Co., Ltd និង ក្លិបបាល់ទាត់ Tokushima Vortis ដើម្បីគាំទ្រដល់ក្តីស្រមៃរបស់យុវជននៅកម្ពុជា។
2022: កម្មវិធី POCARI SWEAT Japan Youth Dream Challenge (លើកទី១)
2023: ក្លិបបាល់ទាត់ Tokushima Vortis អាយុក្រោម១៤ឆ្នាំ មកទស្សនាគម្រោងនៅកម្ពុជា
2024: កម្មវិធី POCARI SWEAT Japan Youth Dream Challenge ២០២៤ (លើកទី២)
និងក្រុមហ៊ុន Tokushima Vortis អាយុក្រោម១៤ឆ្នាំ មកទស្សនៈកិច្ចកម្ពុជា។
2025៖ គម្រោងដែលក្លិបបាល់ទាត់ Tokushima Vortis អាយុវក្រុម១៤ឆ្នាំ មកទស្សនាកម្ពុជា។
ចាប់ពីចុងខែឧសភាដល់ដើមខែមិថុនាឆ្នាំ 2025 យើងបានស្វែងរកអ្នកឈ្នះក្នុងកម្មវិធីចំនួនបួននាក់នៃកម្មវិធី POCARI SWEAT Japan Youth Dream Challenge ដែលបានអនុវត្តក្នុងឆ្នាំ 2022 និង 2024 បានទៅកាន់តំបន់ Tokushima ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលនៅក្លិបបាល់ទាត់យុវជន រយៈពេលពីរសប្តាហ៍។
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថានៅឆ្នាំ២០២៥ កីឡាករ ១៩នាក់ និងគ្រូបង្វឹក៣នាក់មកពីក្លិបបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ Tokushima Vortis  នឹងធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា រយៈពេលប្រហែល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែកក្កដា។
គោលបំណងនៃដំណើរទស្សនកិច្ចនេគឺដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា និងក្តីស្រមៃរបស់យុវជនក្នុងស្រុកនៅកម្ពុជា ក៏ដូចជាផ្តល់ឱកាសអប់រំស្តីពីការថែទាំ និងលើកកម្ពស់សុខភាព ដូចជាការបំពេញទឹក និងអេឡិចត្រូលីតជាដើម។ គម្រោងនេះនឹងត្រូវបានអនុវត្តនៅក្នុងខេត្តសៀមរាប ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន Otsuka Pharmaceutical ក្រុមហ៊ុនOtsuka Nutraceutical (Thailand) Co., Ltd.
■គោលបំណងនៃដំណើរទស្សនកិច្ច
・ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់យុវជន
・ផ្តល់ឱកាសផ្លាស់ប្តូរជាមួយយុវជនក្នុងខេត្តសៀមរាបតាមរយៈបាល់ទាត់
・ការផ្តល់ចំនេះដឹងនៃការបំពេញជាតិទឹក និងអេឡិចត្រូលីតដោយក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd.
■កាលវិភាគលម្អិត
【ថ្ងៃពុធ ទី២៣ ខែកក្កដា】
・ពេលព្រឹក៖ មកដល់ខេត្តសៀមរាប
ម៉ោង ១៦:៣០ ក្រុមយុវជនក្រោម១៤ឆ្នាំ Tokushima Vortis   ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនសាលាតម្រង់ទិសខេត្តបាត់ដំបងក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អាគី ហ៊ីរ៉ូកាតូ ខេត្តសៀមរាប។
【ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា】
ម៉ោង ១៨:០០ ក្រុមយុវជនក្រោម១៤ឆ្នាំ Tokushima Vortis  ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជននៃមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អាគី ហ៊ីរ៉ូកាតូ ខេត្តសៀមរាប។
【ថ្ងៃសុក្រ ទី២៥ ខែកក្កដា】
ម៉ោង ១៨:០០ ក្រុមយុវជនក្រោម១៤ឆ្នាំ Tokushima Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជននៃក្លិបបាល់ទាត់អង្គរថាយហ្គឺរក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អាគី ហ៊ីរ៉ូកាតូ ខេត្តសៀមរាប។
សកម្មភាពទាំងស្រុងអំឡុងពេលមកទស្សនកិច្ចនឹងប្រកួតអន្តរជាតិនេះ ក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd នឹងធ្វើការបង្រៀនអំពីការបំពេញទឹក និងអេឡិចត្រូលីត
កម្មវិធីអប់រំបេសកកម្ម រួមទាំងការស្រាវជ្រាវទីផ្សារភេសជ្ជៈក្នុងស្រុក
【ថ្ងៃសុក្រ ទី២៧ ខែកក្កដា៖ ត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ】
យើង​សង្ឃឹម​ថា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​នៅ​កម្ពុជា​តាម​រយៈ​គម្រោង​នេះ។
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ដំណើរ​ទស្សនកិច្ច​នេះ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ។
ព័ត៌មានបន្ថែម អាចឆែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ។
Facebook
Instagram
TikTok
X（Twitter）
កីឡាករវ័យក្មេងកម្ពុជាទៅហ្វឹកហាត់នៅប្រទេសជប៉ុន ព័ត៌មានលម្អិតសម្រាប់ដំណើរទស្សនកិច្ចរបស់កីឡាករដែលចូលរួមក្នុងកម្មវិធី “POCARI SWEAT Japan Youth Dream Challenge 2024”
កីឡាករវ័យក្មេងជ័យលាភីពីររូបដែលត្រូវបានជ្រើសរើសពីការធ្វើតេស្តក្នុងចំនួនអ្នកចូលរួមប្រមាណជាង 1,100នាក់ និងកីឡាករវ័យក្មេងជ័យលាភីពីររូបក្នុងឆ្នាំ2022 នឹងចូលរួមក្នុងការហ្វឹកហាត់បណ្តុះបណ្តាលពិសេសនៅក្នុងតំបន់ Tokushima ប្រទេសជប៉ុន។
ព័ត៌មានលម្អិតនៃកម្មវិធី “POCARI SWEAT Japan Youth Dream Challenge 2024” ដែលជាគម្រោងរួមគ្នារវាង ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd., និង ក្លិបបាល់ទាត់ Tokushima Vortis ត្រូវបានអនុវត្ត។
នាពេលនេះកីឡាករវ័យក្មេងដែលទទួលបានជ័យលាភីក្នុងការតេស្តសម្តតភាព ដែលបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ2024 ដែលមានអ្នកចូលរួមធ្វើតេស្តចំនួន 1,100នាក់ នឹងចូលរួមក្នុងកម្មវិធីហ្វឹកហាត់បណ្តុះបណ្តាលពិសេសនៅក្នុងតំបន់ Tokushima ចាប់ពី ខែឧសភាដល់ ខែមិថុនា ឆ្នាំ 2025។
អ៊ួង គីមសួ កីឡាករក្រុមយុវជនក្លិបបាល់ទាត់ អង្គរថាយហ្គឺរ អាយុក្រោម១៨ឆ្នាំ តួនាទី ខ្សែបម្រើ កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨ អាយុ ១៦ឆ្នាំ។
ម៉ុន វិច្ឆិកា កីឡាករក្រុមយុវជនក្លិបបាល់ទាត់ អង្គរថាយហ្គឺរ អាយុក្រោម១៦ឆ្នាំ តួនាទីអ្នកចាំទី កើតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ អាយុ ១៤ ឆ្នាំ។
លី សូសៀរ កីឡាករឈុតធំក្លិបបាល់ទាត់ អង្គរថាយហ្គឺរ តួនាទីខ្សែបម្រើ កើតថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០០៦ អាយុ ១៩ ឆ្នាំ។
ហាន់ ទី កីឡាករឈុតធំក្លិបបាល់ទាត់ អង្គរថាយហ្គឺរ តួនាទីការពារ កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៧ អាយុ ១៧ ឆ្នាំ។
កាលវិភាគ៖
ថ្ងៃទី21 ខែឧសភា ឆ្នាំ2025 (ថ្ងៃពុធ) ចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។
ថ្ងៃទី22 ខែឧសភា ឆ្នាំ2025 (ថ្ងៃព្រហស្បតិ៍) ដល់ថ្ងៃទី4 ខែមិថុនា ឆ្នាំ2025 (ថ្ងៃពុធ) ស្នាក់នៅប្រទេសជប៉ុនក្នុងតំបន់ (Tokushima)
ថ្ងៃទី5 ខែមិថុនា ឆ្នាំ2025 (ថ្ងៃព្រហស្បតិ៍) ត្រឡប់មកកម្ពុជាវិញ។
កម្មវិធីនៅប្រទេសជប៉ុន
កីឡាករនឹងឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយក្រុមយុវជនរបស់ក្លិបបាល់ទាត់ Tokushima Vortis ជិតពីរសប្តាហ៍ និងទទួលបានឱកាសសម្រាប់ការរីកចម្រើនតាមរយៈបទពិសោធន៍ផ្សេងៗ។
ការចូលចួបសម្តែងការគួរសមជាមួយអភិបាលខេត្ត Tokushima
ការប្រាស្រ័យ និងការហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់ក្លិបបាល់ទាត់ Tokushima Vortis
ចូលរួមទទួលយកបទពិសោធន៍នៃកម្មវិធីថែទាំរាងកាយជាមួយក្លិបបាល់ទាត់ Tokushima Vortis
ដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុន Otsuka
ការបង្រៀនពិសេសស្តីពីអាហាររូបត្ថម្ភសម្រាប់កីឡាករ និងការបំពេញជាតិទឹក/អេឡិចត្រូលីត្រដោយក្រុមហ៊ុន Otsuka Pharmaceutical
ការផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សវិទ្យាល័យជប៉ុន។
សកម្មភាពបទពិសោធន៍វប្បធម៌ក្នុងតំបន់ Tokushima ។ ល​។
គម្រោងគាំទ្រក្តីស្រមៃរបស់យុវជនកម្ពុជា
គម្រោងនេះមានគោលបំណងបណ្តុះយុវជនកម្ពុជាតាមរយៈកីឡាបាល់ទាត់ និងផ្តល់ឱកាសដើម្បីពង្រីកទស្សនៈពិភពលោករបស់ពួកគេ។ គម្រោងនេះកំពុងត្រូវបានអនុវត្តដោយមានការគាំទ្រពេញលេញពី ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd., ក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd., និងក្លិបបាល់ទាត់ Tokushima Vortis ។ យើង​នឹង​បន្ត​ផ្តល់​ឱកាស​ពង្រីក​ក្តី​សុបិន ឱកាស និង​លទ្ធភាព​របស់​យុវជន​កម្ពុជា។
ដៃគូគម្រោង
Tokushima Vortis Co., Ltd.
X
Instagram
Facebook
official web site
Otsuka Pharmaceutical Co., Ltd.
Japanese: https://www.otsuka.co.jp/
English: https://www.otsuka.co.jp/en/
Cambodia: POCARI SWEAT Cambodia Facebook
ក្រុមហ៊ុន Otsuka Pharmaceuticals, ក្លិបបាល់ទាត់ Tokushima Vortis បានធ្វើការចូលរួមនិងគាំទ្រគម្រោងក្នុងប្រទេសកម្ពុជាក្នុងថ្ងៃទី 22 ដល់ 26 កក្កដា 2024
【English Below】
ក្នុងឆ្នាំ 2022៖ គម្រោងរួមគ្នាក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge
ក្នុងឆ្នាំ 2023: គម្រោងរួមគ្នាក្នុងនៃយុវជនក្រោម១៤ពីក្លិបបាល់ទាត់ Tokushima Vortis U14 មកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជា។
ក្នុងឆ្នាំ 2024: គម្រោងរួមគ្នាក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge 2024
បន្ទាប់ពីគម្រោង POCARI SWEAT Japan Youth Dream Challenge 2024 ដែលបានចាប់ផ្តើមនៅថ្ងៃទី 6-7 ខែកក្កដា យុវជនក្រោម14ឆ្នាំ ចំនួន 17រូប និងគ្រូបង្វឹកចំនួន 6រូបមកពីក្លិបបាល់ទាត់ Tokushima Vortis នឹងមកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី 22-26 ខែកក្កដាឆ្នាំនេះ។ ដំណើរកម្សាន្តនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ការមកទស្សនៈកិច្ចចាប់ពីថ្ងៃទី 22 ដល់ 26 ខែកក្កដា ក្នុងគោលបំណងជួយដល់ការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា និងក្តីស្រមៃរបស់យុវជនកម្ពុជាក្នុងមូលដ្ឋាន ក៏ដូចជាការផ្តល់ឱកាសអប់រំស្តីពីការថែទាំ និងលើកកម្ពស់សុខភាព ដូចជាការបំពេញទឹក និងអេឡិចត្រូលីត ដោយក្រុមហ៊ុន Otsuka Pharmaceutical និងក្លិបបាល់ទាត់ Tokushima Vortis និងក្រុមហ៊ុនចំនួនបួនផ្សេងទៀតគ្រាំទ្រនឹងចូលរួមរួមគ្នាអនុវត្តគម្រោងនេះនៅក្នុងខេត្តសៀមរាបដោយពេញទំហឹង។
គោលបំណងនៃដំណើរទស្សនៈកិច្ចមានដូចខាងក្រោម៖
ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់យុវជន
ផ្តល់ឱកាសផ្លាស់ប្តូរជាមួយយុវជនក្នុងខេត្តសៀមរាបតាមរយៈបាល់ទាត់
ផ្តល់ឱកាសមិនត្រឹមតែចំណេះដឹងផ្នែកកីឡាបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងចំណេះដឹងទូទៅផ្នែកបាល់ទាត់ទូទៅដល់យុវជនកម្ពុជាផងដែរ ដូចជាការបង្រៀនអំពីការបំពេញជាតិទឹក និងអេឡិចត្រូលីតដោយ ក្រុមហ៊ុន Otsuka Pharmaceutical និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis
កាលវិភាគ​សម្រាប់​ដំណើរ​ទស្សនៈកិច្ច​មាន​ដូច​ខាង​ក្រោម៖
ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2024 មកដល់ប្រទេសកម្ពុជា (ខេត្តសៀមរាប)
ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2024 ក្រុមយុវជនក្រោម១៤ឆ្នាំ Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនជម្រើសជាតិកម្ពុជាក្រោម១៦ឆ្នាំ​ នៅកីឡាដ្ឋាន អេស អរ យូ ខេត្តសៀមរាប ចាប់ពីម៉ោង 4:15ល្ងាច។
ថ្ងៃទី 24 ខែកក្កដា ឆ្នាំ ក្រុមយុវជនក្រោម១៤ឆ្នាំ Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនសៀមរាប យូណាយធីត ក្រោម១៥ឆ្នាំ​ នៅកីឡាដ្ឋាន អេស អរ យូ ខេត្តសៀមរាប ចាប់ពីម៉ោង 4:15ល្ងាច។
ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 ក្រុមយុវជនក្រោម១៤ឆ្នាំ Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនអង្គរថាយហ្គឺរ ក្រោម១៥ឆ្នាំ​ នៅកីឡាដ្ឋាន ស្វាយធំ ខេត្តសៀមរាប ចាប់ពីម៉ោង 3:45 រសៀល។
ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2024 ការចូលរួម និងការគាំទ្រសម្រាប់ការធ្វើតេស្តចុងក្រោយនៃក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge ឆ្នាំ 2024
ចាប់ពីថ្ងៃទី 23-26 ខែកក្កដា ការបង្រៀនអំពីការបំពេញជាតិទឹក និងអេឡិចត្រូលីតដោយក្រុមហ៊ុន Otsuka Pharmaceutical កម្មវិធីថែទាំរាងកាយ និងកម្មវិធីបាល់ទាត់ បង្ហាត់ដោយក្លិបបាល់ទាត់ Tokushima Vortis ទៅកាន់ក្រុមយុវជនដែលចូលរួមប្រកួតមិត្តភាពអន្តរជាតិ និងទៅកាន់យុវជនដែលប្រកួតវគ្គផ្តាច់ព្រ័តក្នុងកម្មវិធី​ POCARI SWEAT Japan Youth Dream Challenge 2024
បេសកកម្មអប់រំក្នុងស្រុកផ្សេងទៀត (ការស្រាវជ្រាវទីផ្សារភេសជ្ជៈក្នុងស្រុក) មុនពេលត្រឡប់ទៅប្រទេសជប៉ុន។
យើងសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ដំណើរ​ទស្សនកិច្ច​នេះ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ។
​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ (ជាភាសាអង់គ្លេស): https://www.facebook.com/AngkorTigerFC.jp/
​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ(ជាភាសាជប៉ុន): https://www.facebook.com/AngkorTigerFC.jp/
Instagram: https: //www.instagram.com/angkor_tiger/
Tiktok :https://www.tiktok.com/@angkortigerfc?is_from_webapp=1&sender_device=pc
X :https://twitter.com/Angkor_Tiger_FC
សេចក្តីប្រកាសអំពីកម្មវិធី POCARI SWEAT Japan Youth Dream Challenge 2024
បាល់ទាត់ អង្គរថាយហ្គឺរ បានចូលរួមជាមួយក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd, Otsuka Nutraceutical (Thailand) Co., Ltd រួមទាំងក្លិប Tokushima Vortis ក្នុងឆ្នាំ២០២៤ ដើម្បីធ្វើការគាំទ្រទៅដល់ក្តីសុបិនរបស់យុវជនក្នុងប្រទេសកម្ពុជា។ ក្លិប
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាយើងនឹងរួមគ្នារៀបចំនៅកម្មវិធី “POCARI SWEAT Japan Youth Dream Challenge 2024“.
នេះជាលើកទី២ហើយដែលកម្មវិធី POCARI SWEAT Japan Youth Dream Challenge ត្រូវបានរៀបចំឡើង បន្ទាប់ពីកម្មវិធី POCARI SWEAT Japan Youth Dream Challenge បានរៀបចំឡើងកាលពីឆ្នាំ 2022។
//// video insert ////
ព័ត៌មានសង្ខេប
ការ​ធ្វើ​តេស្ត​ជុំ​ទី​មួយ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៤ សម្រាប់​យុវជន​អាយុ​ពី​១៤​ដល់​១៦​ឆ្នាំ (កើត​ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១០) ទូទាំង​ប្រទេស​កម្ពុជា។
ការ​ជ្រើស​រើស​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤។
កីឡាករកម្ពុជាពីររូបដែលឆ្លងផុតដំណាក់កាលជ្រើសរើសចុងក្រោយនឹងមានសិទ្ធិចូលរួមក្នុងការហ្វឹកហាត់របាល់ទាត់យៈពេលពីរសប្តាហ៍ជាមួយក្រុមយុវជន Tokushima Vortis  ពេលវេលានៃការធ្វើដំណើរចេញទៅហ្វឹកហាត់នេះរំពឹងថានឹងធ្វើឡើងនៅនិទាឃរដូវ (រដូវផ្ការីក) ឆ្នាំ ២០២៥។
គម្រោងនេះមានឈ្មោះថា POCARI SWEAT Japan Youth Dream Challenge 2024 ហើយត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនទាំងបួន ដោយប្រើប្រាស់ភាពខ្លាំងរៀងៗខ្លួន ដើម្បីផ្តល់ និងអនុវត្តនៃការគាំទ្រក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុន រួមទាំងការគាំទ្រសម្រាប់ការធ្វើលំហាត់ប្រាណ និងការពង្រឹងជំនាញបាល់ទាត់ ក៏ដូចជាសុខភាពផងដែរ។ ជំនួយបន្ថែមនៃចំនេះដឹង នៃការបំពេញជាតិទឹក និងការផ្គត់ផ្គង់អេឡិចត្រូលីត។ ក្រុមហ៊ុនទាំងបួននឹងផ្តល់ និងអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា និងជប៉ុនជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង។
កម្មវត្ថុ
នៅកម្ពុជា ដែលបាល់ទាត់ជាកីឡាពេញនិយមបំផុត ហើយជប៉ុនជាប្រទេសមិត្តភាព យើងមានគោលបំណងបង្កើតឱកាសស្មើៗគ្នាសម្រាប់យុវជននៅទូទាំងប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងជាសាកល និងផ្តល់ឲ្យយុវជនកម្ពុជា ក៏ដូចជាកីឡាករដែលបានជ្រើសរើស និងអ្នកជុំវិញពួកគាត់ ជាមួយនឹងក្តីសុបិន ក្តីសង្ឃឹម និងសេចក្តីក្លាហានជាច្រើន ដើម្បីឈានជំហានដំបូងឆ្ពោះទៅមុខ។ គោលបំណងនៃគម្រោងនេះគឺដើម្បីបង្កើតក្តីស្រមៃ ក្តីសង្ឃឹម និងភាពក្លាហានក្នុងការបោះជំហានដំបូងសម្រាប់យុវជនកម្ពុជា ក៏ដូចជាសម្រាប់អត្តពលិកដែលបានជ្រើសរើស និងអ្នកដែលនៅជុំវិញពួកគាត់។
កីឡាករប្រហែល 2,500 នាក់បានចូលរួមនៅឆ្នាំ 2022 ហើយកីឡាករពីរនាក់បានទៅហ្វឹកហាត់ក្នុងប្រទេសជប៉ុន។ កីឡាករទាំងពីររូបនេះបច្ចុប្បន្នកំពុងជាប់កុងត្រាជាកីឡាករអាជីពសម្រាប់ក្រុមកំពូល នៃក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ត្រឹមឆ្នាំ ២០២៤ ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតលីគជាផ្លូវការនៅឆ្នាំ ២០២៣ ។
ជាមួយនឹងកម្មវិធីជាលើកទី 2 នេះ យើងនឹងបន្តគាំទ្រឱកាសប្រកួតប្រជែងជាសកលសម្រាប់យុវជន។
តួនាទីសំខាន់របស់ស្ថាប័នទាំង៤
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ទទួលខុសត្រូវលើការជ្រើសរើស ប្រើប្រាស់ចំណេះដឹងក្នុងស្រុក និងការផ្សព្វផ្សាយជារួមក្នុងនាមជាក្រុមបាល់ទាត់អាជីពក្នុងលីគកំពូលកម្ពុជា រួមទាំងការចូលរួមពី បុគ្គលិក និងកីឡាករ។
ក្រុមហ៊ុន Otsuka Pharmaceuticals និង Otsuka Nutraceutical (Thailand) Co., Ltd ដែលជាក្រុមហ៊ុនធ្វើទីផ្សារ ភេសជ្ជៈ ប៉ូការី ស្វេត នៅកម្ពុជា នឹងទទួលខុសត្រូវលើផ្នែកសុខភាព ដូចជាអាហារូបត្ថម្ភ និងការខ្សោះជាតិទឹក បទពិសោធន៍អាជីវកម្មនៅប្រទេសជប៉ុន ការផ្លាស់ប្តូរវប្បធម៌ និងការគាំទ្ររួមសម្រាប់គម្រោងនេះ។
Tokushima Vortis ចូលរួមគាំទ្រនៃការផ្តល់គ្រូបង្វឹក និងក្រុមយុវជន ដោយឱ្យពួកគាត់ចូលរួមដោយផ្ទាល់នៅក្នុងការធ្វើតេស្តចុងក្រោយនៅកម្ពុជា ហើយនឹងផ្តល់ការគាំទ្រទាក់ទងនឹងកីឡាបាល់ទាត់ និងការផ្លាស់ប្តូរវប្បធម៌នៅប្រទេសជប៉ុន។
ទីតាំង និងព័ត៌មានលម្អិតនៃកាលវិភាគសម្រាប់ថ្ងៃនៃការធ្វើកម្មវិធីត្រូវបានប្រកាសដោយឡែកពីគ្នា។
ការចុះឈ្មោះជាមុនសម្រាប់ការធ្វើតេស្តឥឡូវនេះមាននៅតំណខាងក្រោម។
ចុចទីនេះដើម្បីធ្វើការចុះឈ្មោះ https://forms.gle/SkJYUF6sprDhgdjN8
សម្រាប់ការសាកសួរអំពីបញ្ហានេះ សូមទំនាក់ទំនង
Angkor Tiger Football Club Co.,Ltd
Attn: General Manager Shinoda Mail
: shinoda.yusuke@angkor-tiger.com
កម្មវិធីក្នុងខេត្តសៀមរាប
ក្រុមយុវជនក្រោម ១៤ឆ្នាំ​របស់ក្លិបបាល់ទាត់ Tokushima Vortis ស្ថិតក្នុង J2 លីគ ក្នុងប្រទេសជប៉ុននឹងធ្វើដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប​
នាថ្ងៃទី ២៤ ដល់ ២៨ ខែ​ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ
បន្ទាប់ពីបានរៀបចំកម្មវិធី “POCARI SWEAT Japan Youth Dream Challenge” ដោយជោគជ័យកាលពីឆ្នាំមុន  លើកនេះក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ក្លិបបាល់ទាត់ Tokushima Voltis និង ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងធ្វើការរៀបចំកម្មវិធីមួយទៀតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីផ្តល់ក្តីស្រមៃ ការលើកទឹកចិត្ត ក្តីសង្ឃឹម និងឱកាសសិក្សាទាក់ទងនឹងបាល់ទាត់ ដល់យុវជនកម្ពុជា ដូចបានរៀបចំខាងក្រោម៖
ក្រុមយុវជនក្រោម១៤ឆ្នាំ ចំនួន ១៦រូបពីក្លិបបាល់ទាត់ Tokushima Vortis ដែលស្ថិតក្នុង J2 លីគ ក្នុងប្រទេសជប៉ុននឹងមកធ្វើការទស្សនៈកិច្ចនៅក្នុងទឹកដីខេត្តសៀមរាបក្នុងរយៈពេលជិតមួយសប្តាហ៍។
ក្នុងការមកទស្សនៈកិច្ចនេះមានការអមដំណើរដោយក្រុមគ្រូបង្វឹករបស់យុវជនចំនួន ៥រូប រួមទាំងបុគ្គលិកជំនាញរបស់ក្លិបចំនួន ៤រូបផ្សេងទៀតផងដែរ។
គោលបំណងក្នុងការមកទស្សនៈកិច្ច៖
ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៃប្រទេសកម្ពុជាជាពិសសសម្រាប់យុវជនឲ្យកាន់តែរីកចម្រើន។
ចូលរួមក្នុងការផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការលេងបាល់ទាត់ដល់យុវជនក្នុងខេត្តសៀមរាប។
ការចែករំលែកចំណេះដឹងផ្នែកកីឡាបាល់ទាត់ ក៏ដូចជាចំណេះដឹងទូទៅដូចជា អត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយដោយក្រុមហ៊ុន Otsuka កម្មវិធីបាល់ទាត់ និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis ដល់ក្រុមយុវជនក្នុងស្រុក និងប្អូនៗនៅតាម សាលារៀននានាក្នុងខេត្តសៀមរាប។
ជាពិសសផ្តល់ជាក្តីសង្ឃឹម និងភាពរីករាយទៅដល់បងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង តាមរយៈបាល់ទាត់។
កាលវិភាគនៃការមកទស្សនៈកិច្ច៖
ក្នុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ មកដល់ប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាប។
ក្នុងថ្ងៃទី ២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការសហការរៀបចំ ឲ្យមានការប្រកួតមិត្តភាព រវវាងយុវជនក្រោម ១៤ឆ្នាំរបស់ ក្លិបបាល់ទាត់ TOKUSHIMA VORTIS និង យុវជនក្នុងស្រុក ក្នុងខេត្តសៀមរាប ។
ការសិក្សាអំពីអត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយ ដោយក្រុមហ៊ុន Otsuka Pharmaceutical ក៏ដូចជាកម្មវិធីថែទាំរាងកាយ និងកម្មវិធីបាល់ទាត់ ដោយក្លិបបាល់ទាត់ Tokushima Vortis
ក្នុងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ បេសកកម្មទាក់ទងនឹងការអប់រំ និងការចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។
ដំណើរទស្សនៈកិច្ចនេះគឺមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈ ប៉ូការី ស្វេត និងមានការគាំទ្ររៀបចំដោយ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ។យើងសង្ឃឹមថា ការចូលរួមពីក្រុមយុវជន ក្រុមគ្រូបង្វឹក បុគ្គលិករបស់ក្លិបបាល់ទាត់ Tokushima Vortis ក៏ដូចជាក្រុមហ៊ុន Otsuka និងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ផ្តល់នូវបទពិសោធន៍ល្អៗជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៖
・ហ្វេសប៊ុក: https://www.facebook.com/AngkorTigerFC
・Instagram: https://www.instagram.com/angkor_tiger/
・Tiktok: https://www.tiktok.com/@angkortigerfc?is_from_webapp=1&sender_device=pc
・Youtube: https://www.youtube.com/@AngkorTigerFC
・Twitter: https://twitter.com/Angkor_Tiger_FC
Official Announcement: Kosuke Yamazaki ចូលរួមជាមួយអង្គរថាយហ្គឺរ
ក្លិបបាល់ទាត់អង្គរថាយហ្កឺរ មានកិត្តិយសសូមប្រកាសអំពីការស្វាគមន៍កីឡាករចំណូលថ្មី គឺកីឡាករសញ្ជាតិជប៉ុន Kosuke Yamazaki Uchida ដែលជាកីឡាករដ៏មានបទពិសោធន៍មួយរូប។
Kosuke Yamazaki កើតនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ១៩៨៧ (៣៣ឆ្នាំ) ជាកីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ និងអាចលេងជាខ្សែបម្រើតំបន់កណ្ដាល និងបម្រើការពារ។
កីឡាករសញ្ជាតិជប៉ុនរូបនេះធ្លាប់មានបទពិសោធន៍លេងបាល់ទាត់ដ៏ជោគជាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបគេបានចាប់ផ្ដើមអាជីពជាមួយក្រុមនៅលីគលំដាប់ទី២ ប្រទេសជប៉ុនគឺ Oita Trinita និង FC Ryukyu ពីឆ្នាំ ២០១០ ដល់ ២០១២ ក្រោយមកទៀតលោកបានទៅលេងនៅបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ និងចុងក្រោយបានផ្លាស់ពីក្រុមនៅលីគកំពូលឥណ្ឌូណេស៊ី Barito Putera មកអង្គរថាយហ្គឺរ។
ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្្គឺរ សង្ឃឹមយ៉ាងមុតម៉ាំថាកីឡាករ Kosuke Yamazaki នឹងរួមចំណែកជួយក្រុមឲ្យទទួលបានជោគជ័យនៅក្នុងពេលខាងមុខ។
ពៅ ភារិទ្ធ៖ «ខ្ញុំរំពឹងលទ្ធផលជ័យជម្នះ ព្រោះក្រុមបានរៀនសូត្រពីកំហុសកាលប្រកួតមិត្តភាពកន្លងទៅ»
នៅមុនបើករដូវកាលថ្មីក្នុងឆ្នាំ ២០២០ ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងមានការប្រកួតពានរង្វាន់មិត្តភាពមួយនៅក្នុងទឹកដីកីឡដ្ឋាន Siem Reap United គឺពានរង្វាន់ Siem Reap Super Asia Cup 2020។ កាលពីថ្ងៃទី​១០ ខែមករា​កន្លងទៅគណៈកម្មការរៀបចំការប្រកួតបានធ្វើការចាប់ឆ្នោត ដែលក្រុម Angkor Tiger FC  និងត្រូវប៉ះជាមួយ PJ City FC ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ជុំវិញលទ្ធផលចាប់ឆ្នោត ដែលក្រុមខ្លាទឹកក្រូចនឹងត្រូវប្រកួតទល់នឹងក្រុមមកពីម៉ាឡេស៊ីនេះ ប្រធានក្រុមអង្គរថាយហ្គឺរកីឡាករ ពៅ ភារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះការប្រកួតមួយនេះ ខ្ញុំគិតថាយើងនឹងទទួលបានលទ្ធផលល្អ ព្រោះកាលប្រកួតមិត្តភាព Pre-Season កន្លងទៅ ពួកយើងបានដឹងពីកំហុសនិងចំណុចខ្វះខ្វាតរបស់ពួកយើង អញ្ចឹងពួកយើងបានព្យាយាមកែតម្រូវរាល់ចំណុចទាំងនោះ។ ពីមុនពួកយើងជួបបញ្ហាច្រើនដូចជាកីឡាករសំខាន់ៗមួយចំនួនបានរបួស តែឥឡូវពួកគាត់បានត្រឡប់មកវិញខ្លះៗហើយ ហើយបន្ថែមពីនេះក្លិបក៏បាននាំយកកីឡាករមកថ្មីៗមកចូលរួមផងដែរ»។
ឆ្លៀតក្នុងពេលនេះដែរកីឡាករដែលជំនាញស៊ុតបាល់ពីចម្ងាយរូបនេះក៏មានសារខ្លះៗជូនទៅដល់អ្នកគាំទ្រទាំងអស់៖ «ខ្ញុំសង្ឃឹមថាការប្រកួតនៅថ្ងៃទី ២៣ នេះ នឹងមានវត្តមានបងប្អូនអញ្ជើញចូលរួមទស្សនាច្រើនកុះករដើម្បីលើកទឹកចិត្តដល់កីឡាករ។ ខ្ញុំជឿជាក់ថាការប្រកួតមួយនេះនឹងល្អមើលខ្លាំង ព្រោះក្រុមទាំងសងខាងសុទ្ធតែមានការរៀបចំខ្លួនបានល្អ»។ គួររំលឹកផងដែរថា ការប្រកួតរវាង អង្គរថាយហ្គឺរ ទល់នឹង PJ City នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ មករា វេលាម៉ោង ៤:០០នាទីរសៀល នៅកីឡដ្ឋាន SRU។
クラブロゴ変更のお知らせ
សេចក្តីជូនដំណឹង៖ ការផ្លាស់ប្តូរនិមិត្តសញ្ញា (ឡូហ្គោ) ថ្មីរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
នៅក្នុងឆ្នាំ ២០១៧ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចផ្លាស់ប្តូរមូលដ្ឋានពីរាជធានីភ្នំពេញមកកាន់ទឹកដីខេត្តសៀមរាប។ ក្រោយពីការផ្លាស់ប្ដូរទីតាំងនេះ ក្លិបក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងអ្នកគាំទ្រដ៏ច្រើនអស្ចារ្យនៅក្នុងទឹកដីអង្គរខេត្តសៀមរាប។
ថ្ងៃនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមជម្រាបដំណឹងជូនទៅដល់អ្នកគាំទ្របាត់ទាត់ទាំងអស់ឲ្យបានជ្រាបថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ។
និមិត្តសញ្ញាថ្មីរបស់ក្លិប មានលក្ខណៈបែប Stylish ដោយវាមិនត្រឹមតែប្រើសម្រាប់ក្លិបបាល់ទាត់មួយប៉ុណ្ណោះទេ និមិត្តសញ្ញាថ្មីនេះក៏នឹងប្រើសម្រាប់ក្រុមហ៊ុនមុខជំនួញដទៃទៀតដែលជាបុត្រសម្ព័ន្ធរបស់ក្លិបអង្គរថាយហ្គឺរផងដែរ។
អត្ថន័យនៃ ឡូហ្គោ
+ អក្សរ T គឺជាតំណាងនៃពាក្យ “Tiger” (ខ្លា)
+ លេខ 1 បង្កប់នៅក្នុងអក្សរ T គឺតំណាងនៃចក្ខុវិស័យរបស់ក្លិបដែលមានគោលដៅវិវត្តន៍ខ្លួនទៅជាក្លិបបាល់ទាត់លេខមួយនៅអាស៊ាន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រក្លិបបាល់ទាត់ទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមគាំទ្រការប្រកួតនានារបស់ក្រុមអង្គរថាយហ្គឺរកន្លងមក ហើយពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តចូលរួមគាំទ្រ ដើម្បីបង្កើតប្រវត្តិសាស្រ្តបាល់ទាត់នៅក្នុងខេត្តសៀមរាបទាំងអស់គ្នា។
សូមអរគុណ!