ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៦ លើភ្នំបូកគោ នេះត្រូវបានរៀបចំឡើងដោយ សុខា អូតែល និង​ រីស៊ត និងសហការជាមួយ Boostrong Concert ដែលនឹងធ្វើឡើង នៅថ្ងៃទី 26-27​ ខែ តុលា ឆ្នាំ​ 2019 ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្នុង     គោលបំណង ដើម្បីផ្តល់ជូននូវកម្មវិធីសប្បាយៗ ជាច្រើនដែរពុំធ្លាប់មានពីមុនមក រួមទាំងបទពិសោធន៍នៃការរត់ម៉ារ៉ាតុងដ៏ល្អបំផុត និងជាពិសេសថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍សប្បុរសធម៌នេះ នឹងត្រូវជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ ក៏នឹងចូលរួមបង្កើតកម្មវិធី ដើម្បីចែកជូននូវ ភាពសប្បាយរីករាយ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ នេះផងដែរ។ ក្នុងនោះ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ នឹងរៀបចំស្តង់លេងហ្គេមបោះ Bowling ដើម្បីទទួលបានរង្វាន់ និងការសម្តែងការលេងបាល់ freestyle ពីសំណាក់ក្មេងប្រុសសង្ហា ២នាក់ នឹងធ្វើអោយអ្នកទស្សនាមានការភ្ញាក់ផ្អើលអំពីភាពប៉ិនប្រសព្វរបស់ពួកគេ។

សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមកម្មវិធីនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦ ៦១៦ ១២៦ ឬអ៊ីមែល: dos.corp@sokhahotels.com និង គេហទំព័រ www.bokormarathon.com.kh/ ៕

 

 

 

 

 

Please give it a thumbs up

Get the latest information