Joichiro Sugiyama គឺជាកីឡាករខ្សែបម្រើដែលមកចូលរួមជាក្រុមអង្គរថាយហ្គឺរកាលពីឆ្នាំ ២០១៨ ហើយនៅក្នុងរដូវកាលមុនរូបគេគឺជាកំពូលអ្នកបញ្ជូលបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ជូលទីច្រើនជាងគេក្នុងនៅ Metfone Cambodian Leauge ២០១៩។
ឆ្លងកាត់ការប្រលោកក្នុងលីគកំពូលកម្ពុជាចំនួន ២រដូវកាលកន្លងមក Jo បាននិយាយអំពីការវិត្តន៍ក៏ដូចជាសំទុះនៃការលេងរបស់ក្រុមនីមួយៗក្នុង MCL ព្រមទាំងបង្ហាញអំពីលទ្ធភាពនៃការប្រជែងពានរង្វាន់ដោយលើកឡើងយ៉ាងដូច្នេះ «ខ្ញុំយល់ថាក្រុមទាំងអស់បានកើនឡើងនូវសម្ថភាពត្រង់តំបន់ការពារ ហើយពិតជាមានតុល្យភាពជាងឆ្នាំមុនៗ។ ចំណែកការលេងជាក្រុម និងអត្រានៃការគ្រប់គ្រងបាល់គឺពិតជារីកចម្រើនគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនក្នុងឆ្នាំនេះ»។
រូបគេបានសង្កត់ធ្ងន់ថា «ខ្ញុំគិតថា អង្គរថាយហ្គឺរ នឹងជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងៗដែលនឹងត្រូវប្រជែកយកពាន ខ្ញុំគិតអញ្ចឹង ដោយសាររដូវកាលនេះពួកយើងមានតំបន់ការពារមួយដែលនឹងនរ វាជាចំណុចសំខាន់ ហើយបន្ថែមពីនេះយើងក៏មានរបៀបប្រយុទ្ធដ៏ល្អមួយផងដែរ»។
ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិជប៉ុនរូបនេះក៏បានបង្ហើបអំពីគោលដៅសំខាន់របស់ខ្លួនដែលចង់សម្រេចក្នុង MCL រដូវកាល ២០២០ «ខ្ញុំនឹងព្យាយាមឲ្យក្លាយជាកីឡករបញ្ជូលបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ជូលទីច្រើនជាងគេជាថ្មីម្ដងទៀត ក្នុងរដូវកាលនេះគោលបំណងខ្ញុំគឺចង់ជួយក្រុមឲ្យស្ថិតក្នុងចំណាត់ថ្នាក់ល្អ យ៉ាងហោចណាស់លេខ ៣ក្នុងតារាង ឬល្អជាងនេះ»។ Jo បានបន្តដូច្នេះ
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information