ក្រុមបាល់ទាត់អង្គរថាយហ្គឺរ នឹងត្រូវបើកទ្វារកីឡដ្ឋាន អេស អ យូ ទទួលស្វាគមន៍ក្រុមបាល់ទាត់បឹងកេត ក្នុងពានរង្វាន់ មិត្តហ្វូន ខេមបូឌា​នលីគ នៅថ្ងៃទី​ ២៣ ខែ​ ឧសភា ២០២១ វេលាម៉ោង ១៥:៣០ នាទី។ ជុំវិញការប្រកួតនេះ គ្រូបង្វឹកលោក Oriol Segura បានលើកឡើងនូវមតិសំខាន់ៗមួយចំនួនដែលមានដូចខាងក្រោម៖

អំពីការហ្វឹកហាត់របស់ក្រុម?

Oriol: «ការហ្វឹកហាត់របស់ក្រុមគឺប្រប្រឹត្តិទៅយ៉ាងល្អ។ អំឡុងពេលមួយសប្ដាហ៍នេះ យេីងបានផ្ដោតលេីការរៀបចំសម្រាប់ប្រកួតទល់នឹងបឹងកេត។»

ស្ថានភាពរបួសរបស់ តាំង ពិសី?

Oriol: «ពិសី គឺកំពុងស្ថិតក្នុងដំណាក់កាលជិតជាសះពីរបួស តែយ៉ាងណាក៏ដោយ ផ្នែកជង្គង់គឺតែងតែត្រូវការការមេីលថែយ៉ាងពិសេស និងប្រុងប្រយ័ត្នបំផុត ហេីយពេលណាដែលដែលជាសះស្បេីយពេញលេញ យេីងនឹងដាក់រូបគេចូលក្នុងបញ្ជីក្រុម។ ក្នុងពេលរូបគេកៀកនឹងការចូលលេងបានវិញហេីយ តែមិនទាន់អាចដាក់ឲ្យលេងបាននៅឡេីយទេ។»

តើការឈរកំពូលតារាងជាមួយនឹង ១០ពិន្ទុ នឹងក្លាយជាការជម្រុញទឹកចិត្តក្រុមឲ្យកាន់តែខិតខំប្រឹងប្រែងដែរឬទេ?

Oriol: «យេីងធ្វេីបានយ៉ាងល្អនៅ ៤ប្រកួតដំបូងរដូវកាលនេះ ហេីយវាតែងតែសំខាន់ដែលមានការចាប់ផ្ដេីមយ៉ាងល្អដូច្នេះ ប៉ុន្តែប្រព័ន្ធស្មារតីក្រុមរបស់ពួកយេីងគឺផ្ដោតលេីការរៀបចំត្រៀមខ្លួនពីមួយប្រកួត ទៅមួយប្រកួត។ បន្ថែមពីនេះទៅទៀត រដូវកាលនេះ គឺពោរពេញទៅដោយការបង្អាក់ (ផ្អាកការប្រកួត) ហេីយវិធីដែលអាចបង្ហាញពីភាពល្អឲ្យបានទៀងទាត់នោះគឺជាការរៀបចំក្រុមក្នុងមួយប្រកួតៗ។»

តើយល់យ៉ាងដែរចំពោះ ២ប្រកួតដំបូងរបស់បឹងកេត?

Oriol: «[ខ្ញំុ] មិនមានមតិច្រេីនជំុវិញទៅលេីភាគីខាង បឹងកេត នោះទេ។ ខ្ញំុគ្រាន់តែត្រូវរំលឹកថា ពួកគេគឺជាក្រុមជេីងឯងរដូវកាល ២០២០ ដែលជាប្រវត្តិសាស្រ្តក្លិបដ៏សំខាន់ ហេីយពួកគេតែងតែមានមហិច្ចតា។ នេះគឺជាគោរពរបស់ខ្ញំុ។ ហេីយខ្ញំុតែងតែមានទឹកចិត្តខ្លាំងក្នុងការត្រៀមខ្លួននិងលេងការប្រកួត [ធំៗ] បែបនេះ។»

តើថាយហ្គឺរជាក្រុមដែលមានប្រៀបជាងបឹងកេតដែរទេ បើផ្អែកលើស្ថិតិក្រុមទាំងសងខាង?

Oriol: «វាគឺតែងតែជាការប្រកួតប្រជែងដ៏ស្វិតស្វាញមួយ ដែលគ្រប់យ៉ាងសុទ្ធតែអាចកេីតឡេីង តែពួកយេីងបានរៀបចំត្រៀមខ្លួនដេីម្បីយកជ័យជម្នះ និងធ្វេីឲ្យមនុស្សជំុវិញខ្លួនយេីងមានមោទនភាព និងសប្បាយរីករាយ។»

យល់យ៉ាងណាដែរចំពោះលទ្ធផលស្មើទាំង ៤ប្រកួតទល់នឹងក្រុមបឹងកេត?

Oriol: «៤ ប្រកួតចុងក្រោយ បានបង្ហាញពីតុល្យភាពនៃភាគីទាំងសងខាង។ មិនមានអ្នកចាញ់ តែក៏គ្មានអ្នកឈ្នះ។ ក្នុងចិត្តរបស់យេីងគឺតែងតែចង់បង្កេីតប្រវត្តិសាស្រ្តថ្មី។ សម្រាប់ការប្រកួតនេះ យេីងនឹងត្រូវធ្វេីការខិតខំប្រឹងប្រែងខ្ពស់ និងលេងការប្រកួតនៅសៀមរាបថ្ងៃស្អែកនេះឲ្យបានល្អ។»

Please give it a thumbs up

Get the latest information