ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សូមប្រកាសដំណឹងជូនថា ក្លិបបានឈានដល់កិច្ចព្រមព្រាងចុះហត្ថលេខាជាមួយកីឡាករ ខ្សែការពារស្លាបឆ្វេង ឡាក់ សុភ័ក្ត្រា។
សុភ័ក្ត្រា គឺជាកីឡាករតែម្នាក់គត់ដែលក្លិបបានជ្រើសរើស ក្នុងការធ្វើតេស្តសមត្ថភាពយុវជនអាយុក្រោម ២១ឆ្នាំ ដែលបានធ្វើឡើងកាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ។
កីឡាករដែលមានស្រុកកំណើតនៅក្នុងខេត្តកណ្ដាលរូបនេះ កើតនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០០ (អាយុ ២១)។ រូបគេធ្លាប់ជាអតីតយុវជនអាយុក្រោម ១៨ឆ្នាំរបស់ ព្រះខ័នរាជស្វាយរៀង ពីឆ្នាំ ២០១៧ ដល់ ២០១៨ មុនផ្លាស់មក អាស៊ីអឺរ៉ុប ក្នុងឆ្នាំ ២០១៩ និងបានលេងនៅទីនោះដល់ ២០២១។
RECOMMEND
Please give it a thumbs up
Get the latest information