កាលពីព្រឹកមិញ កីឡាករ ឈង់ ប៊ុនណាត និងឡុង ភារ៉ាត់ បានចាប់ផ្តើមចូលរួមហ្វឹកហាត់ជាលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 22ឆ្នាំ នៅពហុកីឡដ្ឋានជាតិ ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix G. Dalmas។ ការហ្វឹកហាត់កាលពីព្រឹកមិញ ត្រូវបានបែងចែកជា៣វគ្គ ដែលវគ្គទី១ កម្តៅសាច់ដុំ វគ្គទី២ បែងចែកគ្នាលេង ១១ទល់១១ ៣ដង ម្តង៣០នាទី និងវគ្គទី៣ សម្រួលសាច់ដុំ។ កីឡាករទាំងពីរ សុទ្ធតែបាន បង្ហាញ សមត្ថភាពរបស់ខ្លួនរៀងៗខ្លួន ដែលកីឡាករឈង់ ប៊ុនណាត លេងជាខ្សែការពារស្លាបស្តាំ និងឡុង ភារ៉ាត់ លេងជាខ្សែបំរើប្រយុទ្ធ។ ការហ្វឹកហាត់នេះ គឺជាការប្រមូលផ្តុំហ្វឹកហាត់ត្រៀមដំណាក់កាលទី១ ដើម្បីជ្រើសរើសជាកីឡាករជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ ចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

 

 

 

 

 

 

 

កីឡាករ ៥៤នាក់មកពីសាលាបាល់ទាត់បាទី និងក្លឹបអាជីពចំនួន១០ ត្រូវបានកោះហៅដើម្បីចូលរួមហ្វឹកហាត់ត្រៀមដំណាក់កាលទី១ ដែលការ ហ្វឹក ហាត់ ត្រៀមនេះ ធ្វើឡើងរយះពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៦​ ដល់ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៩។

 

គួរបញ្ជាក់ថាការប្រកួតពានរង្វាន់ AFF U22 Championship 2019 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភះ ខាងមុខនេះ ដែលកម្ពុជា ស្ថិត នៅ ក្នុងពូល B ជាមួយប្រទេស Malaysia, Myanmarនិង Indonesia ហើយការ ប្រកួតដំបូងរបស់កម្ពុជា នឹងប្រកួតជាមួយប្រទេស Malaysia នៅថ្ងៃទី១៨ ខែកុម្ភះ វេលាម៉ោង ១៨:៣០ នៅពហុកីឡដ្ឋានជាតិ។

 

អត្ថបទ៖ ណយ

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Please give it a thumbs up

Get the latest information