កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតសំណើសុំចាត់បញ្ជូន កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ អង្គរថាយហ្គឹរ ចំនួន ២រូប គឺកីឡាករ ចាន់ ហួង និងដោរ រូហ្ស៉ាន អោយចូលរួម ធ្វើតេស្តសមត្ថភាព ដើម្បីត្រៀមចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ាន អាយុក្រោម១៩ឆ្នាំ ២០១៩។

ការធ្វើតេស្តសមត្ថភាពជ្រើសរើសកីឡាករ និងធ្វើឡើងចំនួន ២លើក ដែលលើកទី១ នឹងចាប់ផ្តើមពីថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ និងលើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

គួរបញ្ជាក់ថាការប្រកួតពានរង្វាន់យុវជនអាស៊ាន អាយុក្រោម១៩ឆ្នាំ (AFF U-19 Championship 2019) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។

 

អត្ថបទ៖ ណយ

Please give it a thumbs up

Get the latest information