ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ក្លឹបបាល់ទាត់ គីរីដងរែក ក្នុងការរួមបញ្ចូលគ្នាតែមួយដើម្បីបង្កើតក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ដោយបានប្រើប្រាស់ឈ្មោះថា “អង្គរថាយហ្គឺរគីរីដងរែកអាយុក្រោម ១៨ឆ្នាំ”។

អង្គរថាយហ្គឺរគីរីដងរែកអាយុក្រោម ១៨ឆ្នាំ បានចាប់ផ្តើមប្រមូលផ្តុំជាលើកដំបូងការពីម្សិលមិញ ដើម្បីត្រៀមចូលរួមយុទ្ធនា​ការ​ការប្រកួតជម្រើស ជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំំ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលការប្រកួតនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

​ក្លឹបបាល់ទាត់ គីរីដងរែក ដែរជាសាលាហឹ្វកហាត់បាល់ទាត់មួយនៅក្នុងខេត្ត សៀមរាប ដែរសំបូរទៅដោយកីឡាករវ័យក្មេង និងមានទេពកោសល្យ។ ជាក់ស្តែង កីឡាករអង្គរថាយហ្គឺរជាច្រើនដូចជាកីឡាករ ថន សីហា, ពេជ្រ សុវណ្ណាខេមរិន្ទ្រ, តាំង ពិសី, ហម បញ្ញា, លី វាសនា, ស៊ឹង ណារិទ្ធិ និងឈង់ ប៊ុនណាត ធ្លាប់ជាថ្នាលយុវជន របស់ក្លឹបបាល់ទាត់ នេះផងដែរ។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ យើងនឹងធ្វើយ៉ាងណាដើម្បីបណ្តុះបណ្តាលយុវជនរបស់យើង អោយកាន់តែមានគុណភាព និងមាន សមត្ថភាពដើម្បីក្លាយខ្លួនជាកីឡាករអាជីពនៅថ្ងៃអនាគត។ លើសពីនេះទៅទៀត ពួកយើងក៏មានគម្រោងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៏ តំបន់ភាគខាងជើងនៃប្រទេសកម្ពុជា និងកីឡាបាល់ទាត់ខេត្តសៀមរាបតាម រយៈការផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដល់ ក្លឹបបាល់ទាត់ គីរីដងរែក នេះផងដែរ។

Please give it a thumbs up

Get the latest information