ការប្រកួតជម្រុះក្នុងវគ្គ ៤ក្រុមនៃពានរង្វាន់ Siem Reap Super Asia Cup 2020 កាលពីថ្ងៃទី ២៣ ខែ មករា ម្សិលមិញនេះ ក្រុមបាល់ទាត់អង្គរថាយហ្គឺរបានទទួលបរាជ័យក្នុងលទ្ធផល ១ ទល់នឹង ០ ដោយក្រុមមកពីម៉ាឡេស៊ី PJ City FC នៅកីឡដ្ឋាន SRU ដែលធ្វើឲ្យបាត់បង់ឳកាសឡើងទៅប្រជែងយកពានរង្វាន់ជ័យលាភី។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរនៅតែមានភារកិច្ចក្នុងពានរង្វាន់មួយនេះបន្តទៀត។

នៅថ្ងៃទី ២៤ ខែ​មករា វេលាម៉ោង ៤:០០ នាទីរសៀលនេះ ក្រុមបាល់ទាត់ វិសាខា និងត្រូវប្រគួតទល់នឹងក្រុម Bhayangkara FC ដែលមកពីឥណ្ឌូនេស៊ី ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ​ ខណៈក្រុមដែលចាញ់ក្នុងគូនេះនឹងត្រូវមកលេងទល់នឹងអង្គរថាយហ្គឺរដើម្បីជម្រើសយកលេខបី និងលេខបួន។

គួរបញ្ជាក់ផងដែរថាការប្រកួតដណ្ដើមយកលេខបីរបស់អង្គរថាយហ្គឺរនឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ២៥ ខែ មករា វេលាម៉ោង ៤:០០ នាទីរសៀល ពោលគឺនៅថ្ងៃស្អែកនេះតែម្ដង ដោយបេក្ខភាពដែលនឹងត្រូវប៉ះនោះគឺអាស្រ័យលើលទ្ធផលនៃការប្រកួត វិសាខា ទល់នឹង Bhayangkara ល្ងាចនេះ។
អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information