ក្រឡេកថយក្រោយបន្តិចទៅមើលការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០ កន្លងមកនេះដូចដែរបានជ្រាបស្រាប់មកហើយជាមួយខ្សែរប្រយុទ្ធដ៏មុតស្រួច Dzarma Bata របស់ក្លិបអង្គរថាយហ្គឺរកំពុងព្យាយាមរកគ្រាប់បាល់ជូនដល់ក្រុមរបស់ខ្លួន។ ជាក់ស្តែងសប្តាហ៏ទី៥នេះក្នុងជំនួបក្រៅទឹកដីរវាងក្លិបអង្គរថាយហ្គឺរ តទល់នឹងក្លិបម្ចាស់ផ្ទះភ្នំពេញក្រោនដែលជាក្រុមខ្លាំងមួយក្នុងប្រទេសកម្ពុជាកាន់តែមានភាពក្តៅគគុកផងដែរ។

ក្នុងបទសម្ភាសន៏ខ្លីៗពីចំណាប់អារម្មណ៏របស់កីឡាករ Dzarma Bata នេះផងដែលបានប្រាប់ក្រុមការងារអោយដឹងថា «យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំយក ៣ពិន្ទុសម្រាប់ក្រុម ក៏ដូចជាអ្នកសៀមរាបផងដែរ។ បើទោះជាការរំពឹងទុករបស់ខ្ញុំព្យាយាមដណ្តើមយកពិន្ទុក្តីប៉ុន្តែវាក៏ជារឿងដែលមិនងាយស្រួលប៉ុន្មានទេ ព្រោះក្លិបភ្នំពេញក្រោនបណ្តុំទៅដោយកីឡាករល្អៗដូចគ្នា ប៉ុន្តែយើងនឹងតស៊ូរហូតដល់ទីបញ្ចប់ ហើយខ្ញុំនឹងក្រុមអង្គរថាយហ្គឺរនឹងប្រយុទ្ធដើម្បីអ្នកគាំទ្រយើង ដូចដែលពួកគេតែងតែនៅក្បែរយើងហើយផ្តល់ឱ្យយើងនូវការលើកទឹកចិត្ត និងស្នាមញញឹម ខ្ញុំស្រឡាញ់ពួកគេណាស់។»

អត្ថបទដោយ៖ Leakhena

Please give it a thumbs up

Get the latest information