ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមប្រកាសពីការតែងតាំងជំនួយការគ្រូបង្វិកថ្មីសម្រាប់រដូវកាល ២០២១ គឺលោក Marc Vigili Soler។

លោក Marc Virgili គឺគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កើតនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៩៩៤ (អាយុ ២៦ឆ្នាំ) កាន់អាជ្ញាប័ណ្ណគ្រូ UEFA ‘A’ License ។ លោក Marc បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅក្នុងឆ្នាំ ២០១០ ជាមួយនឹងក្លិបពាក់កណ្ដាលអាជីពមួយរបស់អេស្ប៉ាញគឺក្លិប Atlètic Roda de Barà ក្នុងនាមជាគ្រូបង្វិកយុវជនជាច្រើនកម្រិតមានដូចជា U10, U11, U14, U16, និង U19 រហូតដល់ឆ្នាំ ២០១៦។ ក្រោយមកបានផ្លាស់ទៅក្លិបនៅលីគលំដាប់ទី២ របស់អេស្ប៉ាញគឺ Gimnàstic de Tarragona ពីឆ្នាំ ២០១៦ ដល់ ២០១៩ ក្នុងនាមជាគ្រូជំនួយឈុត U11, U12, U14 និងជាគ្រូបង្គោល U16។

ក្នុងរដូវកាល ២០២១ នឹងក្លាយជារដូវកាលដំបូងរបស់លោកដែលមកប្រកបអាជីពនៅក្នុងលីគកំពូលកម្ពុជា ។ ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្្គឺរ សង្ឃឹមយ៉ាងមុតមាំថាលោក Marc Virgili និងរួមចំណែកជួយក្រុមឲ្យទទួលបានជោគជ័យនៅក្នុងពេលខាងមុខ។

Please give it a thumbs up

Get the latest information