សប្ដាហ៍ទីមួយ ក្នុងពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីគ ២០២១ របស់អង្គរថាយហ្គឺរ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា មួយ ទល់នឹង មួយ ជាមួយនឹងក្លិបបាល់ទាត់ខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង​។ មួយគ្រាប់របស់ក្រុមខ្លាទឹកក្រូច កើតចេញពីការទាត់បញ្ជូលទីរបស់កីឡាករចំណូលថ្មី Eliel Da Cruz នៅនាទីទី ៣៩។

ក្រោយបញ្ជប់ការប្រកួតនេះ កីឡាករសញ្ជាតិប្រេហ្សីល Da Cruz បានលើកឡើងថា «ជាដំបូងខ្ញុំចង់និយាយម្ដងទៀតថា ខ្ញុំពិតជារីករាយដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មី។ ខ្ញុំពិតជាសប្បាយចិត្តដែលរកបានមួយគ្រាប់អោយថាយហ្គឺរនៅប្រកួតដំបូង ប៉ុន្តែខ្ញុំក៏មិនសប្បាយចិត្តផងដែរព្រោះពួកយើងសាកសមនឹងទទួលបានជ័យជម្នះទល់នឹង ព្រៃវែង»។

Cruz បន្តថា «នៅក្នុងការប្រកួតនេះ ខ្ញុំមិនទាន់ពេញលេញ ១០០% នៅឡើយទេ ព្រោះមុនប្រកួត ២ថ្ងៃ ខ្ញុំបានរបួសដៃធ្ងន់ធ្ងរ [ក្នុងអំឡុងពេលហ្វឹកហាត់] ប៉ុន្តែក៏សូមអរគុណដល់ព្រះជាម្ចាស់ដែលខ្ញុំអាចចូលលេងបាន និងជួយមិត្តរួមក្រុម។​ នេះគ្រាន់តែជាប្រកួតដំបូងប៉ុណ្ណោះ យើងនឹងខិតខំឲ្យកាន់តែខ្លាំង ដើម្បីផ្ដល់ភាពរីករាយជូនដល់ក្រុមគ្រួសារថាយហ្គឺរ»។

ទាំងនេះគឺជាថ្លែងទាំងស្រុងរបស់កីឡាករវ័យ ៣៣ឆ្នាំ Eliel Da Cruz ។ គួរបញ្ជាក់ផងដែរថា អង្គរថាយហ្គឺរ និងត្រូវប្រកួតទល់នឹងក្រុម គិរីវង្សសុខសែនជ័យ នៅថ្ងៃទី ១៤​ ខែ មីនា ក្នុងកីឡដ្ឋាន SRU ដែលការប្រកួតនេះមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាឡើយ។

Please give it a thumbs up

Get the latest information