ក្រុមអង្គរថាយហ្គឺរ នឹងត្រូវបើកទ្វារកីឡដ្ឋាន SRU ទទួលស្វាគមន៍ក្រុម អគ្គិសនីកម្ពុជា​ ក្នុងការប្រកួតពានរង្វាន់ មិត្តហ្វូន ខេមប៊ូឌាន លីគ ២០២១ សប្ដាហ៍ទី ០៧។ ជាមួយគ្នានេះផងដែរ កីឡាកររបស់ក្រុមខ្លាទឹកក្រូចចំនួនពីររូប​ នឹងត្រូវអវត្តមានពីការប្រកួតនេះក្រោមមូលហេតុ ទទួលបានកាតលឿងចំនួន ៣ (ការព្យួរដោយស្វ័យប្រវត្តិ) ដែលខ្លឹមសារលម្អិតមានដូចខាងក្រោម៖

១.​ កីឡាករ Maksim Taleyko ពាក់អាវលេខ ១៩ ទទួលបានកាតលឿងចំនួន ៣

  • ទល់នឹង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (សប្ដាហ៍ទី ០១)
  • ទល់នឹង ក្លិបបឹងកេត (សប្ដាហ៍ទី ០៣)
  • ទល់នឹង ក្លិបព្រះខ័នរាជស្វាយរៀង (សប្ដាហ៍ទី ០៦)

២. កីឡាករ ឡូង ភារ៉ាត់ ពាក់អាវលេខ ១៩ ទទួលបានកាតលឿងចំនួន ៣

  • ទល់នឹង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (សប្ដាហ៍ទី ០១)
  • ទល់នឹង សមាគមកីឡាបាល់ទាត់ ខ​.ភ.ម (សប្ដាហ៍ទី ០៤)
  • ទល់នឹង ក្លិបព្រះខ័នរាជស្វាយរៀង (សប្ដាហ៍ទី ០៦)

Please give it a thumbs up

Get the latest information