ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករបរទេសម្នាក់ទៀត ដើម្បីពង្រឹងក្រុមសំរាប់យុទ្ធនាការរដូវកាលថ្មី២០១៩ ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមិនានេះ។ កីឡាករចំនូលថ្មីរូបនោះមានឈ្មោះថា Ramos Alexis Damian គឺជាកីឡាករទី៦ ហើយដែរក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បាននាំចូលសំរាប់រដូវកាលថ្មីនេះ ហើយក្លឹបបានផ្តល់កិច្ចសន្យារយះពេល ១ឆ្នាំ។ កីឡាករRamos Alexisមានវ័យ២៩ឆ្នាំ មានកំពស់ ,៩៣ cm កើតនៅ Mar del Plata, ទីក្រុង Buenos Aires ប្រទេស អាហ្សង់ទីន។ ​​   Ramos Alexis​ បាននិយាយថា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានមកដល់ពេលយប់ បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរបស់ខ្ញុំ។ ហើយនៅពេលព្រឹក ខ្ញុំបានចុះកិច្ចសន្យាមួយរដូវកាលជាមួយក្លឹប។ ហើយនៅព្រឹកស្អែកឡើង គឺជាថ្ងៃហ្វឹកហាត់ដំបូងរបស់ខ្ញុំ។ខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះបាននិយាយទៀតថា និយាយដោយស្មោះត្រង់ ខ្ញុំចង់លេងនៅតំបន់អាស៊ី។ មុនពេលមានការចាប់អារម្មណ៍ពីគ្រូបង្វឹក Oriol ខ្ញុំមានរឿងតិចណាស់ដែលត្រូវគិត ដែលខ្ញុំត្រូវគិតថានឹងសម្រេចចិត្តមកទីនេះ។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺលេងអោយអស់ ពីសមត្ថភាព រាល់ការប្រកួត ដែលខ្ញុំត្រូវលេង ដើម្បីឈានដល់កម្រិតដល់ល្អបំផុត នឹងព្យាយាមស្វែងរកគ្រប់បាល់ នេះគឺជាវិធីដើម្បីអាចជួយក្រុម។ ខ្ញុំដឹងថា ខ្ញុំជាកីឡាករ អាជីពអាហ្សង់ទីនទី ដែលនឹងលេងនៅក្នុងប្រទេសកម្ពុជា។ នោះគឺជាការលើកទឹកចិត្តបន្ថែមដើម្បី កេរ្តិ៍ឈ្មោះ របស់ខ្ញុំ និងដើម្បីប្រទេសរបស់ខ្ញុំ។     Ramos Alexis ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសជាច្រើនដូចជា ប្រទេសកំណើត, Ecuador,​ Salvador, Uruguay, Venezuelaនិង Malta ជាដើម។ ក្លឹបដែល Ramos Alexis  ធ្លាប់ចូលរួមលេងមានដូចជា៖ ·         Club Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina) ·         Club Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina) ·         Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A, ប្រទេស Argentina) ·         Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina) ·         Club Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A, ប្រទេស Argentina) ·         Club Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina) ·         Huracan de Goya (ប្រទេស Argentina) ·         Club Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, ប្រទេស Ecuador) ·         A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, ប្រទេស Salvador) ·         El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, ប្រទេស Uruguay) ·         Metropolitanos fc (ក្របខ័ណ្ឌ Venezuelan Primera División, ប្រទេស Venezuela) ·         Gudja United FC (ក្របខ័ណ្ឌ Maltese First Division, ប្រទេស Malta) Ramos Alexis បានមកដល់ប្រទេសកម្ពុជានៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ និងបានចូលរួមហ្វឹកហាត់ជាលើកដំបូងជាក្រុមនៅកាលពីម្សិលមិញ។    អត្ថបទ៖ ណយ      

Please give it a thumbs up

Get the latest information