នៅថ្ងៃអង្គារ៏ ទី២២ ខែមករា ឆ្នាំ២០១៩​ ខាងមុខនេះ អង្គរថាយហ្គឺរ នឹងបើកទ្វារកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) ត្រៀមទទួលក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៣:៣០នាទី តទៅ។ នេះគឺជាជំនួបជួបគ្នាជាលើកទី២ហើយ សំរាប់យុទ្ធនាការ Pre-Season ដើម្បីត្រៀម​ខ្លួនសំរាប់រដូវកាលថ្មី២០១៩ ដែលកាលពីជើងទី១ អង្គរថាយហ្គឺរ បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៩-៣។

       ការប្រកួតនេះ ពុំមានការលក់សំបុត្រនោះទេ ចូលរួមទស្សនាដោយសេរី។

          គួរបញ្ជាក់ថាក្នុងយុទ្ធនាការ Pre-Season នេះអង្គរថាយហ្គឺរបានប្រកួតស្មើរជាមួយ អគ្គិសនីកម្ពុជា ១-១, ឈ្នះ ក្រសួងការពារជាតិ ៤-២, ចាញ់ បឹងកេត ២-៣ និងចុងក្រោយចាញ់ ព្រះខ័នរាជស្វាយរៀង ៣-៩។

អត្ថបទ៖ ណយ

រូបថត៖ boeung ket football club

 

 

Please give it a thumbs up

Get the latest information