ក្រុមហ៊ុន Otsuka Pharmaceutical និងក្លិបបាល់ទាត់ Tokushima Vortis បានចូលរួមធ្វើគម្រោងរួមគ្នាក្នុងប្រទេសកម្ពុជា ឆ្នាំ2025

 

ថ្ងៃទី ២៣-២៧ ខែកក្កដា ឆ្នាំ២០២៥។

Tokushima Vortis U14 មក​ទស្សនៈកិច្ចក្នុងកម្ពុជា​នៅ​សៀមរាប។

 

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ រួមជាមួយនឹងក្រុមហ៊ុន Otsuka Pharmaceutical, Otsuka Nutraceutical (Thailand) Co., Ltd និង ក្លិបបាល់ទាត់ Tokushima Vortis ដើម្បីគាំទ្រដល់ក្តីស្រមៃរបស់យុវជននៅកម្ពុជា។

 

2022: កម្មវិធី POCARI SWEAT Japan Youth Dream Challenge (លើកទី១)

2023: ក្លិបបាល់ទាត់ Tokushima Vortis អាយុក្រោម១៤ឆ្នាំ មកទស្សនាគម្រោងនៅកម្ពុជា

2024: កម្មវិធី POCARI SWEAT Japan Youth Dream Challenge ២០២៤ (លើកទី២)

និងក្រុមហ៊ុន Tokushima Vortis អាយុក្រោម១៤ឆ្នាំ មកទស្សនៈកិច្ចកម្ពុជា។

2025៖ គម្រោងដែលក្លិបបាល់ទាត់ Tokushima Vortis អាយុវក្រុម១៤ឆ្នាំ មកទស្សនាកម្ពុជា។

 

 

ចាប់ពីចុងខែឧសភាដល់ដើមខែមិថុនាឆ្នាំ 2025 យើងបានស្វែងរកអ្នកឈ្នះក្នុងកម្មវិធីចំនួនបួននាក់នៃកម្មវិធី POCARI SWEAT Japan Youth Dream Challenge ដែលបានអនុវត្តក្នុងឆ្នាំ 2022 និង 2024 បានទៅកាន់តំបន់ Tokushima ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលនៅក្លិបបាល់ទាត់យុវជន រយៈពេលពីរសប្តាហ៍។

 

 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថានៅឆ្នាំ២០២៥ កីឡាករ ១៩នាក់ និងគ្រូបង្វឹក៣នាក់មកពីក្លិបបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ Tokushima Vortis  នឹងធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា រយៈពេលប្រហែល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែកក្កដា។

 

គោលបំណងនៃដំណើរទស្សនកិច្ចនេគឺដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា និងក្តីស្រមៃរបស់យុវជនក្នុងស្រុកនៅកម្ពុជា ក៏ដូចជាផ្តល់ឱកាសអប់រំស្តីពីការថែទាំ និងលើកកម្ពស់សុខភាព ដូចជាការបំពេញទឹក និងអេឡិចត្រូលីតជាដើម។ គម្រោងនេះនឹងត្រូវបានអនុវត្តនៅក្នុងខេត្តសៀមរាប ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន Otsuka Pharmaceutical ក្រុមហ៊ុនOtsuka Nutraceutical (Thailand) Co., Ltd.

 

■គោលបំណងនៃដំណើរទស្សនកិច្ច

・ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់យុវជន

・ផ្តល់ឱកាសផ្លាស់ប្តូរជាមួយយុវជនក្នុងខេត្តសៀមរាបតាមរយៈបាល់ទាត់

・ការផ្តល់ចំនេះដឹងនៃការបំពេញជាតិទឹក និងអេឡិចត្រូលីតដោយក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd.

 

■កាលវិភាគលម្អិត

 

【ថ្ងៃពុធ ទី២៣ ខែកក្កដា】

・ពេលព្រឹក៖ មកដល់ខេត្តសៀមរាប

ម៉ោង ១៦:៣០ ក្រុមយុវជនក្រោម១៤ឆ្នាំ Tokushima Vortis   ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនសាលាតម្រង់ទិសខេត្តបាត់ដំបងក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អាគី ហ៊ីរ៉ូកាតូ ខេត្តសៀមរាប។

 

【ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា】

ម៉ោង ១៨:០០ ក្រុមយុវជនក្រោម១៤ឆ្នាំ Tokushima Vortis  ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជននៃមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អាគី ហ៊ីរ៉ូកាតូ ខេត្តសៀមរាប។

 

【ថ្ងៃសុក្រ ទី២៥ ខែកក្កដា】

ម៉ោង ១៨:០០ ក្រុមយុវជនក្រោម១៤ឆ្នាំ Tokushima Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជននៃក្លិបបាល់ទាត់អង្គរថាយហ្គឺរក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អាគី ហ៊ីរ៉ូកាតូ ខេត្តសៀមរាប។

 

សកម្មភាពទាំងស្រុងអំឡុងពេលមកទស្សនកិច្ចនឹងប្រកួតអន្តរជាតិនេះ ក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd នឹងធ្វើការបង្រៀនអំពីការបំពេញទឹក និងអេឡិចត្រូលីត

កម្មវិធីអប់រំបេសកកម្ម រួមទាំងការស្រាវជ្រាវទីផ្សារភេសជ្ជៈក្នុងស្រុក

 

【ថ្ងៃសុក្រ ទី២៧ ខែកក្កដា៖ ត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ】

យើង​សង្ឃឹម​ថា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​នៅ​កម្ពុជា​តាម​រយៈ​គម្រោង​នេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ដំណើរ​ទស្សនកិច្ច​នេះ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ។

 

ព័ត៌មានបន្ថែម អាចឆែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ។

Please give it a thumbs up

Get the latest information