ក្លឹប​បាល់ទាត់អង្គរថាយហ្គឺរ ​សូមជូនដំណឹងដល់ប្អូនៗក្នុងខេត្តសៀមរាបដែលមានបំណងចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់ អោយបានជ្រាបថា ក្លឹបនឹងធ្វើតេស្តជ្រើសរើសកីឡាករយុវជន ដើម្បីចូលរួមជាមួយក្រុមសាលាតំរងទិសសៀមរាបអង្គរថាយហ្គឺរ (ក្រោមអាយុ១៦ឆ្នាំ) និង ក្រុមអង្គរថាយហ្គឺរគីរីដងរែក (ក្រោមអាយុ១៨ឆ្នាំ) ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជម្រើសជាតិឯកយុវជនក្រោមអាយុ១៦ឆ្នាំ និង១៨ឆ្នាំ ដែលនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។

ការ​ធ្វើ​តេស្ត​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៩ នៅតារាងបាល់ទាត់ ផាម កុងទីន័រ ស្ថិត​នៅ​ផ្លូវ៦០ ម៉ែត្រ ទល់មុខ សណ្ឋាគារសុខាអង្គរ វេលាម៉ោង ៨ព្រឹក ដល់១១ព្រឹក (សម្រាប់អាយុក្រោម ១៨ឆ្នាំ) និងវេលាម៉ោង ១រសៀល ដល់៤ល្ងាច (សម្រាប់អាយុក្រោម ១៦ឆ្នាំ) ។

យុវជន​ដែល​នឹង​ចូលរួម​ការ​ធ្វើ​តេស្ត មាន​លក្ខខណ្ឌ​ និង​អនុវត្ត​ដូច​ខាងក្រោម​៖

  • ត្រូវ​មាន​ឆ្នាំ​កំណើត ចាប់​ពី​ឆ្នាំ​២០០៤ ឡើងទៅ (សម្រាប់អាយុក្រោម ១៦ឆ្នាំ)
  • ត្រូវ​មាន​ឆ្នាំ​កំណើត ចាប់​ពី​ឆ្នាំ​២០០១ ឡើងទៅ (សម្រាប់អាយុក្រោម ១៨ឆ្នាំ)
  • ត្រូវ​ភ្ជាប់​មក​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ ឫ​សំបុត្រ​កំណើត (ច្បាប់​ចម្លង)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ណយ

 

 

 

Please give it a thumbs up

Get the latest information