ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ សូមជូនដំណឹងដល់ប្អូនៗក្នុងខេត្តសៀមរាបដែលមានបំណងចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់ អោយបានជ្រាបថា ក្លឹបនឹងធ្វើតេស្តជ្រើសរើសកីឡាករយុវជន ដើម្បីចូលរួមជាមួយក្រុមសាលាតំរងទិសសៀមរាបអង្គរថាយហ្គឺរ (ក្រោមអាយុ១៦ឆ្នាំ) និង ក្រុមអង្គរថាយហ្គឺរគីរីដងរែក (ក្រោមអាយុ១៨ឆ្នាំ) ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជម្រើសជាតិឯកយុវជនក្រោមអាយុ១៦ឆ្នាំ និង១៨ឆ្នាំ ដែលនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។
ការធ្វើតេស្តនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅតារាងបាល់ទាត់ ផាម កុងទីន័រ ស្ថិតនៅផ្លូវ៦០ ម៉ែត្រ ទល់មុខ សណ្ឋាគារសុខាអង្គរ វេលាម៉ោង ៨ព្រឹក ដល់១១ព្រឹក (សម្រាប់អាយុក្រោម ១៨ឆ្នាំ) និងវេលាម៉ោង ១រសៀល ដល់៤ល្ងាច (សម្រាប់អាយុក្រោម ១៦ឆ្នាំ) ។
យុវជនដែលនឹងចូលរួមការធ្វើតេស្ត មានលក្ខខណ្ឌ និងអនុវត្តដូចខាងក្រោម៖
- ត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០៤ ឡើងទៅ (សម្រាប់អាយុក្រោម ១៦ឆ្នាំ)
- ត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០១ ឡើងទៅ (សម្រាប់អាយុក្រោម ១៨ឆ្នាំ)
- ត្រូវភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណ ឫសំបុត្រកំណើត (ច្បាប់ចម្លង)
អត្ថបទ៖ ណយ
RECOMMEND
Please give it a thumbs up
Get the latest information