កាលពីព្រឹកមិញនេះ កីឡាករ ឡុង ភារ៉ាត បានភ្ជាប់ពាក្យជាមួយ កញ្ញា ជាន សិរីរ័ត្ន ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ហើយពិធីភ្ជាប់ពាក្យនេះប្រព្រឹត្ត ទៅនៅគេហដ្ឋានស្រី ដែលស្ថិតនៅសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្តីរបស់កីឡាករ ឡុង ភារ៉ាត ផ្ទាល់បាននិយាយថាខ្លួនពិត ជាបានភ្ជាប់ពាក្យមែន ជាមួយសង្សាដែរស្គាល់គ្នាអស់រយះពេល១ឆ្នាំជាងហើយ និងមានគម្រោងរៀបការនៅឆ្នាំក្រោយ ប៉ុន្តែពុំទាន់បានកំណត់ ថ្ងៃ ខែ នៅឡើយទេ។

គួរបញ្ជាក់ថាកីឡាករ ឡុង ភារ៉ាត ទើបតែនិងមកចូលរួមជាមួយក្លឹប អង្គរថាយហ្គឺរ នៅរដូវកាលថ្មីនេះ ហើយក៍ត្រូវបានគ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix G. Dalmas ជ្រើសរើសចូលក្នុងបញ្ជីចុងក្រោយក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 22ឆ្នាំ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 នៅសប្តាហ៏ក្រោយនេះ។
អត្ថបទ៖ ណយ
















