អង្គរថាយហ្គឺរ បានធ្វើការបោះជំរំនៅជាយទីក្រុងភ្នំពេញ គិតចាប់តាំងពីថ្ងៃម្សិលម្ង៉ៃមកម្ល៉េះ នឹងគ្រោងបញ្ចប់ការបោះជំរំនៅថ្ងៃសៅរ៏ ទី ០២ ខែមិនា ឆ្នាំ២០១៩។ ការបោះជំរំនេះ ធ្វើឡើងដើម្បីអោយកីឡាករទាំំងថ្មី ទាំងចាស់ មានការប្រមូលអារម្មណ៏បានល្អសិក្សាពីគ្នាទៅវិញ ទៅមកអោយបានច្រើន ដើម្បីយល់ចិត្តគ្នា និងលេងសហការជាក្រុមជាដើម។ លើសពីនេះទៅទៀត លោកគ្រូបង្វឹក Oriol Mohedano មានយុទ្ធសាស្ត្រថ្មីៗបន្ងែមទៀត ចង់អោយកីឡាករទាំំងអស់បានយល់ និងអនុវត្ត ដើម្បីត្រៀមលក្ខណះចូល រួម ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០១៩ ដែលគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិនា ខាងមុននេះ។
ក្នុងអំឡុងពេលបោះជំរំរយះពេល ១១ថ្ងៃនេះ អង្គរថាយហ្គឺរ នឹងមានការប្រកួតមិត្តភាពចំនួន ២ប្រកួត ដែលការប្រកួតទី១ នឹង ត្រូវជួបប្រកួតជាមួយ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន នៅថ្ងៃស្អែកទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ដែលការប្រកួតនឹងចាប់ផ្តើមនៅ វេលាម៉ោង ៤:០០ នាទីតទៅ នៅកីឡដ្ឋាន RSN។ ចំណែកការប្រកួតទី២ នឹងត្រូវជួបប្រកួតជាមួយ ក្លឹបបាល់ទាត់ ណាហ្គាវើល នៅថ្ងៃសៅរ៏ ទី០២ ខែមិនា ឆ្នាំ២០១៩ ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ នាទីតទៅ នៅកីឡដ្ឋាន ISF (ផ្តាយសមុទ្រ)។
គួរបញ្ជាក់ថាក្នុងយុទ្ធនាការ Pre-Season នេះអង្គរថាយហ្គឺរបានប្រកួតស្មើរជាមួយ អគ្គសនីកម្ពុជា ១-១, ឈ្នះ ក្រសួងការពារ ជាតិ ៤-២, ចាញ់ បឹងកេត ២-៣, ចាញ់ ព្រះខ័នរាជស្វាយរៀង ៣-៩, បន្តចាញ់ ព្រះខ័នរាជស្វាយរៀងក្នុងផ្ទះ ០-២, ចាញ់ វិសាខា ៣-១, ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០, ឈ្នះ អាស៊ីអឺរ៉ុប ៦-២ និងស្មើរជាមួយ សូលទីឡូអង្គរ ០-០។
អត្ថបទ៖ ណយ
RECOMMEND
Please give it a thumbs up
Get the latest information