ការប្រកួតបាល់ទាត់លើឆ្នេរខ្សាច់ Beach Football Tournament ដែលបានរៀបចំជាលើកដំបូងក្នុងខេត្តសៀមរាប បានរកឃើញជើងឯកហើយ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយ:ពេល ២ថ្ងៃកន្លងមក។ ក្រុមជើងឯកបាន ទៅលើ ក្រុម Domrey FC លេខ២ បានទៅលើ ក្រុម Victoria FC និងលេខ៣ បានទៅលើក្រុម JAV FC។ 

 

 

 

 

ការប្រកួតនេះរៀបចំឡើងដោយ Cambo Beach Club ដែលមានទីតាំងនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងចូលរួមគាំទ្រដោយ ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ និងស្រាបៀរអង្គរ។ ការប្រកួតនេះមានក្រុមចូលរួមចំនួន ១០ក្រុម សុទ្ធតែជាក្រុមនៅក្នុងខេត្ត សៀមរាប និងក្នុង១ក្រុម មានសមាជិក ចំនួន ៦នាក់តែប៉ុណ្ណោះ និងការប្រកួតធ្វើឡើងតែមួយតង់ មាន១២នាទី ហើយលេង៤ ទល់៤ ដោយគ្មានអ្នកចាំទី។

សំរាប់ក្រុមជើងឯកលេ​ខ១ ទទួលបានទឹកប្រាក់ ១៥០ដុល្លា, លេខ២ ទទួលបានទឹកប្រាក់ ១០០ដុល្លា និងលេខ៣ ទទួលបានទឹកប្រាក់ ៥០ដុល្លា។

 

អត្ថបទ៖ ណយ

Please give it a thumbs up

Get the latest information