កាលពីយប់មិញខ្សែការពារស្លាបឆ្វេង តាំង ពិសី បានជួបគ្រោះថ្នាក់ចរាចរណ៏វាកអីជាមួយឡានដឹកដីនៅចំណុច ផ្លូវបែកជាបី ទល់មុខសាលាសង្កត់ ស្វាយដង្គុំ ខេត្ត សៀមរាប។ ភ្លាមៗនោះ ត្រូវបានសាច់ញាតិ និងមិត្តភ័ក្រ្ត បានដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត និងបានធ្វើការស្កេនពិនិត្យផ្នែកក្បាលរួចមក លោកគ្រូពេទ្យបានអោយដឹងថា របួសរបស់កីឡាករ តាំង ពិសី ពុំមានការប៉ះពាល់ដល់ផ្នែកខួរក្បាលនោះទេ និងមិនមានអាការធ្ងន់ធ្ងរនោះដែរ ដោយគ្រាន់តែបាក់ឆ្អឹងខាងលើ និងក្រោមភ្នែកបន្តិច និងរយាសចិញ្ចើមដេរ ៧ថ្នេរ។ ឥឡូវនេះ កីឡាករ តាំង ពិសី បានត្រលប់មកសំរាកនៅផ្ទះវិញហើយ។
RECOMMEND
Please give it a thumbs up
Get the latest information