កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតសំណើសុំចាត់បញ្ជូន កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ អង្គរថាយហ្គឹរ ចំនួន ២រូប គឺកីឡាករ ចាន់ ហួង និងដោរ រូហ្ស៉ាន អោយចូលរួម ធ្វើតេស្តសមត្ថភាព ដើម្បីត្រៀមចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ាន អាយុក្រោម១៩ឆ្នាំ ២០១៩។
ការធ្វើតេស្តសមត្ថភាពជ្រើសរើសកីឡាករ និងធ្វើឡើងចំនួន ២លើក ដែលលើកទី១ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ និងលើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថាការប្រកួតពានរង្វាន់យុវជនអាស៊ាន អាយុក្រោម១៩ឆ្នាំ (AFF U-19 Championship 2019) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។
អត្ថបទ៖ ណយ
RECOMMEND
Please give it a thumbs up
Get the latest information