កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែមិថុនា ឆ្នាំំ២០១៩ ក្រុមការងារក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បាន នាំយកថវិកាដែលបានមកពីការ លក់សំបុត្រក្នុងជំនួបប្រកួតជាមួយក្លឹបបាល់ទាត់ គិរីវង់សុខសែនជ័យ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ចំនូលដែលទទួលបានចំនួន ប្រមាណ ៥១២ ដុល្លាអាមេរិច ពីការលក់សំបុត្រ បានបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរ ទាំងអស់។ ដោយការមើលឃើញពីបញ្ហាជាច្រើនដែលកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសបញ្ហាសុខភាពលើកុមារ ទើបគណ:គ្រប់គ្រងក្លឹប អង្គរថាយហ្គឺរ ផ្តួចផ្តើមកម្មវិធីនេះឡើយ ដើម្បីរួចចំណែកជួយដល់កិច្ចការសង្គម ជាពិសេសផ្តោតលើកុមារ។ លើសពីនេះទៀត គ្រប់ការប្រកួត​​ក្នុងទឹកដីខេត្តសៀមរាបរបស់ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ ទស្សនិជនទាំងអស់អាចចូលរួមបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ តាមរយ:ប្រអប់បរិច្ជាគ ដែលមាននៅកីឡដ្ឋាន ខេត្តសៀមរាបផងដែរ។ ​

នេះមិនមែនជាលើកទី១នោះទេ ដែលក្លឹប អង្គរថាយហ្គឺរ បានធ្វើសកម្មភាពសប្បុរសធម៌នេះ ជាក់ស្តែងកាលពីឆ្នាំ២០១៧​ ក្លឹបបានប្រមូល ថវិកាប្រមាណជាង ១០៤៥ ដុល្លា ជូនដល់មន្ទីរពេទ្យ គន្ធបប្ផាសៀមរាប និងឆ្នាំ២០១៨ ក្លឹបបានប្រមូលថវិកា ប្រមាណជាង៥០០ ដុល្លា ជូនដល់ មន្ទីរពេទ្យកុមារអង្គរ។ ទោះបីជាថវិកាដែលប្រមូលបានមានចំនួនតិចតួចក្តី ប៉ុន្តែក្លឹប អង្គរថាយហ្គឺរនៅតែបន្តធ្វើសកម្មភាពសប្បុរសធម៌ នេះ និងបេ្តជ្ញាជួយដល់កុមារកម្ពុជាដែលជួបបញ្ហាខ្វះខាត តាមរយ:សកម្មភាពបាល់ទាត់។

 

អត្ថបទ៖ ណយ

 

 

 

 

 

 

 

 

Please give it a thumbs up

Get the latest information