ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករបរទេសថ្មី ដើម្បីជំនួសកន្លែងកីឡាករជនជាតិជប៉ុន Yudai Ogawa ដែលបានចាកចេញកាលពីសប្តាហ៏មុន និងដើម្បីពង្រឹងក្រុមក្នុងជើងទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០១៩ ផងដែរ។ កីឡាករ​ចំនូលថ្មីរូបនោះមានឈ្មោះថា Fernando Cozar Torres (Nando​) មានវ័យ២៨ឆ្នាំ មានកំពស់ ១,៨៨ cm កើតនៅទីក្រុង Cádiz ប្រទេស អេស្ប៉ាញ។

Nando​ បាននិយាយថា ខ្ញុំសំរេចចិត្តចូលរួមជាមួយក្លឹប អង្គរថាយហ្គឺរ ពីព្រោះតាំងពីយូរមកហើយ ខ្ញុំចង់ប្រកបអាជីពបាល់ទាត់នៅក្នុងទ្វីបអាស៊ី ហើយខ្ញុំបានដឹងថាក្លឹប អង្គរថាយហ្គឺរ កំពុងតែរីកចម្រើននៅក្នុងពេលបច្ចុប្បន្ន ហើយកំពុងឈរក្នុងលេខរៀងដ៏ល្អថែមទៀតផង ដើម្បីព្យាយាម ឈ្នះពានរង្វាន់មួយនេះ។ បន្ទាប់ពី 3ថ្ងៃនៅទីនេះខ្ញុំមានអារម្មណ៍ល្អ ហើយពិតជាចង់លេងខ្លាំងមែនទែន។ ខ្ញុំពិតចង់ឈ្នះពាន និងឡើងទៅលេង ពានរង្វាន់ AFC ជាមួយ អង្គរថាយហ្គឺរ និងជួយដល់ក្លឹបនូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានចំពោះក្លឹប។

Nando​ ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសកំណើត និងហ្វាំងឡង់។ ក្លឹបដែល Nando​ ធ្លាប់ចូលរួមលេងមានដូចជា៖

  • Cádiz CF B (ប្រទេស អេស្ប៉ាញ)
  • Real Betis B. Spain (ប្រទេស អេស្ប៉ាញ)
  • UD Los Barrios (ប្រទេស អេស្ប៉ាញ)
  • Chiclana CF (ប្រទេស អេស្ប៉ាញ)
  • Arcos CF (ប្រទេស អេស្ប៉ាញ)
  • UD Los Barrios (ប្រទេស អេស្ប៉ាញ)
  • FC Legirus Inter (ប្រទេស ហ្វាំងឡង់)
  • Kokkolan Pallo-Veikot (ប្រទេស ហ្វាំងឡង់)
  • Helsinki IFK (ប្រទេស​ហ្វាំងឡង់)

អត្ថបទ៖ ណយ

 

 

Please give it a thumbs up

Get the latest information