រយៈពេល ២ថ្ងៃបានកន្លងផុតទៅនៃការប្រកួតពានរង្វាន់ Siem Reap Super Asia Cup 2020 គេបានរកឃើញក្រុមចំនួនពីរ ដែលឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រគឺ Petaling Jaya City FC (ម៉ាឡេស៊ី) និងក្រុម Bhayangkara FC (ឥណ្ឌូនេស៊ី)។

ជាមួយគ្នានេះផងដែរ ក្រុមអង្គរថាយហ្គឺរ ដែលបានចាញ់ មួយ​ ទល់នឹង សូន្យ ទល់នឹងក្រុម PJ City FC និងក្រុម វិសាខា ដែលបានចាញ់ Bhayangkara FC មួយ ទល់នឹង សូន្យ ដូចគ្នាដែរនោះ នឹងត្រូវលេងជាមួយគ្នាដើម្បីសម្រេចយកក្រុមជ័យលាភីលេខបី និងលេខបួន នៃពានរង្វាន់ Siem Reap Super Asia Cup 2020 ដោយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ មករា ស្អែកនេះ វេលាម៉ោង ៤:០០ នាទីរសៀល នៅកីឡដ្ឋាន​ សៀមរាប យូណាយធីត។

Please give it a thumbs up

Get the latest information