នៅមុនបើករដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១៦ ខែកុម្ភះ ខាងមុខនេះ ក្រុមអង្គរថាយហ្គឺរនៅតែបន្តការប្រកួតមិត្តភាពរបស់ខ្លួនបន្តទៀតដោយនៅថ្ងៃស្អែកនេះក្រុមខ្លាទឹកក្រូចនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញដើម្បីលេងការប្រកួតមិត្តភាពមួយទល់នឹងក្រុមអគ្គស្នងការនគរបាលជាតិ។

ការប្រកួតមិត្តភាពចុងក្រោយ មុនឈានចូលរដូវកាលថ្មី ទល់នឹងក្រុមប៉ូលិសនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៧ ខែ កុម្ភះ វេលាម៉ោង ៣:៣០ រសៀល នៅកីឡដ្ឋាន 7NG។

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information