នៅថ្ងៃទី ១៦ ខែ កុម្ភះ ស្អែកនេះ ការប្រកួតលីគកំពូល Metfone Cambodian League ដំបូងបំផុតក្នុងរដូវកាលថ្មីរបស់អង្គរថាយហ្គឺរនឹងមកដល់ ដែលនឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ បឹងកេត។
នៅមុនជំនួបទល់នឹងបឹងកេត គ្រូបង្វឹកអង្គរថាយហ្គឺរលោក Oriol Mohedano Segura បានបង្ហាញពីទំនុកចិត្តនឹងការរៀបចំក្រុមសម្រាប់ការប្រកួតនេះ «ចំពោះការត្រៀមខ្លួនរបស់ពួកយើងគឺធ្វើបានល្អ ដោយសារពួកយើងមានពេលគួរសមនៅក្នុងការប្រកួតមុនបើករដូវកាលកន្លងមកនេះ។ រីឯការរៀបចំខ្លួនទល់នឹងក្រុមបឹងកេតអាចនិយាយបានថាជាការងាយស្រួលបន្តិច ដោយទី១ គឺយើងផ្ដោតលើការប្រមូលអារម្មណ៍ ព្រោះការប្រកួតនីមួយៗគឺតែងមានតានតឹង ហើយបន្តមកទៀតគឺការហ្វឹកហាត់កម្លាំង កាយសម្បទារបស់កីឡាករ និងរបៀបនៃការលេង ហើយទាំងអស់នេះហើយជាការរៀបចំខ្លួនរបស់ពួកយើង» លោក Oriol បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន។
បន្ថែមពីនេះលោកបានបន្តថា «នេះជាការប្រកួតបើកឆាក ជាប្រកួតដែលយើងចង់ឈ្នះហើយរំពឹងថានឹងឈ្នះ ព្រោះនេះជាជំនួបដ៌ធំហើយបឹងកេតជាក្រុមដ៌ខ្លាំងមួយ ឯការរំពឹងទុករបស់ខ្ញុំគឺចង់ឲ្យមានការប្រកួតទល់គ្នាដ៌អស្ចារ្យមួយនៅលើវាលស្មៅ ហើយសង្ឃឹមថានឹងបានឃើញការប្រកួតបាល់ទាត់ដែលល្អ [មិនមានភាពចម្រោងចម្រាស]។ ហើយប្រាកដណាស់ក្រុមរៀងខ្លួនពិតជាចង់បានជ័យជម្នះ តែលើសពីនេះគឺចង់អោយអ្នកគាំទ្រត្រឡប់ទៅផ្ទះវិញដោយបានមើលឃើញឃើញនូវការប្រកួតដ៌ជក់ចិត្តដិតអារម្មណ៍»។
គួររំលឹកផងដែរថាការប្រកួតអង្គរថាយហ្គឺរ ទល់នឹង បឹងកេត នឹងធ្វើឡើងនៅថ្ងៃស្អែកវេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានសៀមរាបយូណាយធីត។
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information