កាលពីថ្ងៃទី ១៦ ខែ កុម្ភះម្សិលមិញនេះការប្រកួត Metfone Cambodian League សប្ដាហ៍ទី១ របស់អង្គរថាយហ្គឺរបានចាប់ផ្ដើមនិងបញ្ចប់ទៅក្នុងលទ្ធផល ១-១ ទល់នឹងក្រុមបឹងកេត ដែលទាត់បញ្ចូលទីដោយ Yudai Ogawa (Free Kick) និង ម៉ាត់ ណូរុន (Penalty)។
ជាមួយគ្នានេះផងដែរ នេះគឺជាការប្រកួតមួយដែលអ្នកចាំទី យី ប៊ុនហេង បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ត្បិតរបូតមួយគ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រក្ដី។ ទាក់ទងនឹងការប្រកួតនេះអ្នកចាំទីវ័យ ១៩ឆ្នាំបានមាននិយាយថា «ខ្ញុំរីករាយដែលបាន លេងប្រកួតបើកឆាកក្នុងដី ជាប្រកួតដ៏សំខាន់ ហើយរីករាយដែលបានលេងទល់នឹងក្រុមខ្លាំង ប៉ុន្តែខ្ញុំសោកស្ដាយចំពោះបាល់ពិន័យ ១១ ម៉ែត្រព្រោះវាគឺជាកំហុសអចេតនា។ បើនិយាយពីទម្រង់លេងវិញខ្ញុំយល់ថាយើងលេងបានល្អ ស្វិតស្វាញ និងតឹងតែង។ លទ្ធផលមួយស្មើនេះ មានអ្នកខ្លះអាចនឹងពេញចិត្ត តែសម្រាប់ខ្ញុំគឺមិនពេញចិត្តនោះទេ ព្រោះខ្ញុំចង់ឈ្នះ។ ការប្រកួតនេះប្រសិនបើគ្មានបាល់ប៉េណាំងទីទេ វានឹងបំពេញបំណងខ្ញុំ ដែលបំណងខ្ញុំគឺចង់បាន Clean Sheet»។
បន្ថែមពីនេះ ប៊ុនហេង ក៏បានលើកឡើងពីរឿងទីលាននិងអ្នកគាំទ្រផងដែរ ដោយបានលើកឡើងថា «ខ្ញុំសប្បាយចិត្តដែលបានលេងនៅលើទីលានស្ដង់ដាមួយ ទីលានគឺល្អ ហើយវាក៏ជាផ្នែកមួយជួយបង្កើនបច្ចេកទេសនិងសមត្ថភាពផ្ទាល់ខ្លួន។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានមកទស្សនាការប្រកួតនេះ ទាំងអ្នកគាំទ្រថាយហ្គឺរនិងអ្នកគាំទ្រខាងបឹងកេត»។ គួរជម្រាបផងដែរថាការប្រកួតទល់នឹងបឹងកេតមានទស្សនិកជនចូលរួមទស្សនាចំនួន ២៦៥៩នាក៉ ដែលជាចំនួនច្រើនបំផុតនៃការប្រកួតបើកឆាកលីកកំពូលកម្ពុជា។
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information