ជំនួបរវាងក្រុម សូលទីឡូអង្គរ ទល់នឹង អង្គរថាយហ្គឺរ ដែលគ្រប់គ្នាហៅថា Siem Reap Derby នឹងធ្វើឡើងនៅថ្ងៃស្អែកនេះហើយ ដែលនេះជាការប្រកួតសប្ដាហ៍ទី ២ នៃពានរង្វាន់ Metfone Cambodian League។

មុនការប៉ះគ្នានៃក្រុមទាំងពីរ កីឡាករពាក់លេខ ៧ ប្រចាំក្រុមខ្លាទឹកក្រូចបានរៀបរាប់ទាំងភាពជឿជាក់ថា «ពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតមួយនេះ។ ឆ្នាំនេះទោះបីជាការប្រកួតដំបូងរបស់ពួកគេចាញ់ព្រះខ័នរាជស្វាយរៀង ៥ ទល់នឹង ១ ក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថាពួកគេជាក្រុមលេងមិនល្អនោះទេ សូលទីឡូអាចជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមដទៃទៀតនៅក្នុងលីគកំពូលកម្ពុជា»។

«ការរំពឹងទុករបស់ពួកយើងទាំងអស់គ្នាគឺនឹងយក ៣ពិន្ទុឲ្យបាននូវជំនួប Derby នេះ ព្រោះពួកយើងបានហ្វឹកហាត់នឹងរៀបចំខ្លួនបានល្អក្នុងពេលកន្លងទៅ» សីហា បានបន្តដូច្នេះ

គួររំលឹកផងដែរថាកាលពីសប្ដាហ៍ទី ១ ក្រុមអង្គរថាយហ្គឺរទទួលបានមួយពិន្ទុពីការប្រកួតទល់បឹងកេតក្នុងលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ចំណែកឯ សូលទីឡូ បានបរាជ័យនៅទឹកដីស្វាយរៀងក្រោមលទ្ធផល ៥ ទល់នឹង​ ១។ នៅថ្ងៃស្អែកនេះ​ក្រុមទាំងពីរនឹងលេងយកបីពិន្ទុដំបូងរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅកីឡដ្ឋានដ្ឋាន អេស អ យូ នាវេលាម៉ោង ៣:៣០ នាទីរសៀល។

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information