កាលពីសប្តាហ៏ទី៣នៃការប្រកួតក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ រវាងក្លិបអង្គរថាយហ្គឺរ តទល់ជាមួយ ក្លិបគិរីវង់សុខសែនជ័យក្នុងជ័យជម្នះ អង្គរថាយហ្គឺរ 2-0 គិរីវង់សុខសែនជ័យ ក្នុងនាទី 75’,85’ ដោយការស៊ុតបញ្ចូលទី២គ្រាប់ពីកីឡាករ តាំង សុភ័ក្រ្តបាននាំអោយក្លិបបាល់ទាត់អង្គរថាយហ្គឺររក្សាជំហរបានយ៉ាងល្អខណៈខ្លួននៅឈរក្នុងលេខរៀងទី៣នៃតារាងប្រចាំសប្តាហ៏របស់លីគកំពូលកម្ពុជា។ក្នុងការផ្តល់បទសម្ភាសន៏កាលពីបញ្ចប់ការប្រកួតកន្លងទៅ កីឡាករ តាំង​ សុភ័ក្រ្តបានផ្តល់បទសម្ភាស៏ថា៖ “ខ្ញុំពិតជាមានអារម្មណ៏រីករាយខ្លាំងដែលបានផ្លាស់ប្តូរចូលលេងនានាទីបន្ទាប់ដោយរកបានគ្រាប់បាល់ជូនក្រុមអង្គរថាយហ្គឺរ ថ្វីបើក្រុមគិរីវង់សុខសែនជ័យពុំអាចរកគ្រាប់បានក្នុងការប្រកួតជាមួយអង្គរថាយហ្គឺរក៏ពិតមែន ប៉ុន្តែសម្រាប់ខ្ញុំក្រុមគិរីវង់សុខសែនជ័យជាក្រុមខ្លាំងមួយក្នុងប្រទេសកម្ពុជាតាមរយៈការបង្ហាញសមត្ថិភាពនារដូវកាលកន្លមកនេះ”


ទាក់ទងនឹងការប្រកួតបន្តនាថ្ងៃអាទិត្យទី ៨ ខែមីនា ខាងមុខនេះកីឡាករតាំង សុភ័ក្រ្តបានបន្តរថា៖ សម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុមក្រសួងការពារជាតិដែលជាក្រុមខ្លាំងពិតជាមានភាពស្វិតស្វាញ និងកាន់តែតានតឹងជាងមុន ប៉ុន្តែខ្ញុំមានក្តីសង្ឃឹមថានឹងយកបាន៣ពន្ទុបន្ថែមសម្រាប់ការរំកិលខ្លួនក្នុងតារាងកំពូលនាសប្តាហ៏នេះ។ ខ្ញុំក៏សូមអរគុណសម្រាប់អ្នកគាំទ្រ ជាពិសេសក្រុម Tiger Army ដែលតែងតែគាំទ្រគ្រប់ការប្រកួតដែលជាចំណែកមួយនៃកំលាំងចិត្តដល់ក្រុមក្នុងការប្រកួតបន្ថែមពីនេះខ្ញុំសូមសំណូមពរដល់អ្នកគាំទ្រទាំងអស់សូមបន្តការគាំទ្រ និងមកទស្សនាអោយបានច្រើនកុះករនាការប្រកួតបន្ទាប់ៗទៀតដើម្បីជាកំលាំងចិត្ត និងគាំទ្រដល់វិស័យកីឡាបាល់ទាត់កម្ពុជាផ្ទាល់ផងដែរ។”

អត្ថបទដោយ៖ លក្ខិណា

ការប្រកួតបន្ទាប់ MCL រដូវកាល២០២០ សប្តាហ៏ទី៤ ៖
ក្លិបអង្គរថាយហ្គឺរ Vs ក្លិបក្រសួងការពារជាតិ
📅 ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០
វេលាម៉ោង៖ ៣ៈ៣០ នាទីរសៀល
🏟កីឡដ្ឋាន៖ SRU Stadium (ខេត្តសៀមរាប)

សំបុត្រចូលរួមទស្សនាមានលក់នៅក្រុមហ៊ុនបញ្ចាំថាយហ្គឺរឃែស(នៅទល់មុខសាលាបឋមសិក្សាវត្តកេសរារាម ហួសហាងកាហ្វេប្រោនផ្លូវជាតិលេខ៦ប្រហែល២០០ម៉)ពីម៉ោង 9:00ព្រឹកដល់ម៉ោង5:00ល្ងាច
Google Map:
https://maps.app.goo.gl/QDEjP9brFbDQhSzc9
ឬទំំនាក់ទំនងមកកាន់ 086 81 66 77

Please give it a thumbs up

Get the latest information