កាលពីថ្ងៃសៅរ៍ ទី ១៣ ខែ មិថុនា កន្លងទៅ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរបានធ្វើការប្រកួតមិត្តភាពកំដៅសាច់ដំុមួយទល់នឹងក្រុម សៀមរាប អែហ្វស៊ី នៅកីឡដ្ឋាន SRU ដែលបញ្ចប់ក្នុងលទ្ធផលទទួលជ័យជំនះ ៨-០។ ខណៈអំឡុងការប្រកួតនេះ កីឡាករ ថនសីហា បានមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយជាមួយនឹងគូប្រកួត ដែលបណ្ដាលឲ្យរងរបួសជង្គង់។

ថ្លែងប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប កីឡាករពាក់ស្លាកលេខ ៧ បានរៀបរាប់ថា រូបគេបានប៉ះទង្គិចខ្លាំងជាមួយកីឡាករ សៀមរាបអែហ្វស៊ី ដែលធ្វើឲ្យរូបគេបច្ចុប្បន្នត្រូវប្រើឧបករណ៍ដើម្បីជំនួយក្នុងការដេីរ “ការប៉ះទង្គិចនោះគឺមានស្ថានភាពខ្លាំង ដូច្នេះហើយទៅធ្វើអោយជង្គង់ខ្ញុំហើម ហើយត្រូវប្រើឧបករណ៍ជំនួយសម្រាប់ទប់ជំហរក្នុងពេលដើរ” សីហា បាននិយាយដូច្នេះ។

រូបគេបន្តថា “ស្ថានភាពរបួសរបស់ខ្ញុំឥឡូវបានធូរខ្លះហើយ ចំណែកពេទ្យក្លឹបក៏បានបញ្ជាក់ប្រាប់ថាបើរបួសនៅតែមិនទាន់ធូរសះស្បើយទេខ្ញុំនឹងត្រូវទៅពិនិត្យម្តងទៀតនៅភ្នំពេញ”។

ជាមួយគ្នានេះផងដែរ កីឡករលេងតំណែងខ្សែបម្រើស្លាបស្ដាំរូបនេះក៏បានបង្ហាញជំនឿចិត្តក្នុងការវិលត្រឡប់មកលើទីលានវិញឆាប់ៗខាងមុខ ដោយបានថ្លែងថា “ខ្ញុំគិតថារបួសរបស់ខ្ញុំនឹងមិនប៉ះពាល់ការប្រកួតលីកខាងមុខនោះទេ ដោយសារតែខ្ញុំនៅសល់ពេលប្រហែលជាបីសប្តាហ៍ទៀតដែរ ដូច្នេះខ្ញុំគិតថាខ្ញុំអាចនឹងជាសះស្បើយទាន់ពេលវេលា។

Please give it a thumbs up

Get the latest information