ក្លិបបាល់ទាត់អង្គរថាយហ្កឺរ មានកិត្តិយសសូមប្រកាសអំពីការស្វាគមន៍កីឡាករចំណូលថ្មី គឺកីឡាករសញ្ជាតិជប៉ុន Kosuke  Uchida ដែលជាកីឡាករដ៏មានបទពិសោធន៍មួយរូប។

Kosuke Uchida កើតនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ១៩៨៧ (៣៣ឆ្នាំ) ជាកីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ និងអាចលេងជាខ្សែបម្រើតំបន់កណ្ដាល និងបម្រើការពារ។

កីឡាករសញ្ជាតិជប៉ុនរូបនេះធ្លាប់មានបទពិសោធន៍លេងបាល់ទាត់ដ៏ជោគជាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបគេបានចាប់ផ្ដើមអាជីពជាមួយក្រុមនៅលីគលំដាប់ទី២ ប្រទេសជប៉ុនគឺ Oita Trinita និង FC Ryukyu ពីឆ្នាំ ២០១០ ដល់ ២០១២ ក្រោយមកទៀតលោកបានទៅលេងនៅបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ និងចុងក្រោយបានផ្លាស់ពីក្រុមនៅលីគកំពូលឥណ្ឌូណេស៊ី Barito Putera មកអង្គរថាយហ្គឺរ។

ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្្គឺរ សង្ឃឹមយ៉ាងមុតម៉ាំថាកីឡាករ Kosuke Uchida នឹងរួមចំណែកជួយក្រុមឲ្យទទួលបានជោគជ័យនៅក្នុងពេលខាងមុខ។

Please give it a thumbs up

Get the latest information