ក្រោយពីឆ្លងកាត់ការប្រកួតមិត្តភាពមុនបើករដូវកាលជាច្រើនប្រកួតកន្លងមក ទីបំផុតពានរង្វាន់ មិត្តហ្វូន ខេមប៊ូឌាន លីគ បានត្រឡប់មកវិញសារថ្មី ដោយនៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ អង្គរថាយហ្គឺរ និងត្រូវប្រកួតទល់នឹងក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាការប្រកួតបើកឆាកលីគកំពូល រដូវកាល ២០២១។
ជាមួយគ្នានេះផងដែរ លោក Oriol Segura គ្រូបង្វឹករបស់ក្រុមខ្លាទឹកក្រូច អង្គរថាយហ្គឺរ ក៏បានលើកឡើងផងដែរទាក់ទងទៅនឹងរឿងរ៉ាវនានាខាងលើនេះ។
ចំណាប់អារម្មណ៍ក្រោយពីប្រកួត Pre-Season
ការប្រកួតមិត្តភាពមុនបើករដូវកាលនេះគឺល្អក្នុងការតេស្តសម្ថភាព និងឃើញការលេងរបស់កីឡាករទាំងអស់ ហើយយើងបានទៅដល់វគ្គផ្ដាច់ព្រ័ត្រមួយ ដែលបានផ្ដល់ឲ្យយើងនូវបទពិសោធន៍ និងស្មារតីក្រុម។ ក្រុមទាំងមូលមានភាពក្មេងខ្ចី ប៉ុន្តែពោរពេញទៅមហិច្ឆតាចង់ធ្វើឲ្យប្រសើរ និងធ្វើឲ្យបានល្អក្នុងការប្រកួតនានាក្នុងឆ្នាំនេះ។
អំពីកីឡាករបរទេសថ្មីទាំង ៥នាក់
ខ្ញុំពិតជារីករាយចំពោះវត្តមានរបស់ពួកគេទាំងអស់គ្នា។ ពួកគេសម្របខ្លួនបានលឿនជាមួយនឹងការរស់នៅ ពិសេសបំផុតនោះគឺជាមួយនឹងទម្រង់លេងរបស់ក្រុម។ កីឡាករ [បរទេស] ទាំង ៥នាក់ នឹងផ្ដល់ឲ្យពួកយើងនូវគុណភាពដ៏ល្អ និងពេលវេលាល្អៗក្នុងអំឡុងរដូវកាលថ្មីខាងមុខនេះជាមួយនឹងការប្រយុទ្ធដ៏អស្ចារ្យ និងមានស្ថេរភាព។
អំពីកីឡាកររបួស
ពួកយើងធ្វើបានល្អនៅប្រកួត Pre-Season ដោយមិនមានបញ្ហារបួសធំដុំឡើយ ហើយឆ្នាំនេះពួកយើងព្យាយាមយកចិត្តទុកដាក់ខ្លាំងចំពោះទម្លាប់រស់នៅរបស់កីឡាករ ការសម្រាក និងខុសភាព។
អំពីការហ្វឹកហាត់និងការត្រៀមខ្លួនសម្រាប់ប្រកួតទល់នឹងក្លិប ព្រៃវែង
គ្រប់គ្នាគឺពិតផ្ដោតខ្លាំងទៅលើចំណុចផ្សេងៗទាក់ទងនឹងការប្រកួតមួយនេះ ហើយពិតជារំភើពដែលបានលេងការប្រកួតក្រៅទឹកដីជាប្រកួតបើកឆាក និងព្យាយាមយក ៣ពិន្ទុត្រឡប់មកសៀមរាបវិញ។
អំពីការលេងដោយគ្មានអ្នកគាំទ្រសារជាថ្មី
នេះគឺរឿងដ៏អាក្រក់ ជាអ្វីដែលយើងត្រូវតែទទួលយក ប៉ុន្តែវាក៏បានធ្វើឲ្យកីឡាមួយនេះបាត់បង់ចំណាប់អារម្មណ៍បន្តិចផងដែរ។ ពួកយើងព្យាយាមជម្នះរឿងនេះ រហូតដល់ពេលមួយដែលគ្រប់គ្នាអាចចេញមកក្រៅម្ដងទៀត។ យើងមិនអាចបោះបង់ដោយសារតែរឿងនេះឡើយ ប៉ុន្តែយើងត្រូវការក្ដីស្រឡាញ់ និងការលើកទឹកចិត្តពីអ្នកគាំទ្រដើម្បីឲ្យក្រុមទាំងមូលកាន់តែល្អប្រសើរ ពីព្រោះនៅ ថាយហ្គឺរ ពួកយើងអប់រំឲ្យបែបនេះ។ ឆាប់ៗនេះយើងបានរួមគ្នា ហើយយើងនឹងព្យាយាមធ្វើឲ្យពួកយើងមានមោទកភាពមកលើការប្រកួតរបស់ពួកយើង។
RECOMMEND
Please give it a thumbs up
Get the latest information