ក្រុមហ៊ុន Pocari Sweat Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភលើឯកសណ្ឋានឆ្នាំ ២០២១ (ខោនៅផ្នែកខាងក្រោយ អាវនៅផ្នែកមុខជំហៀង)ជាមួយក្លិប បាល់ទាត់អង្គរថាយហ្គឺរ ។ គោលដៅសំខាន់មួយនៃការឧបត្ថម្ភមានដូចខាងក្រោម៖
ការចូលរួមចំណែកក្នុងការធ្វើឱ្យមានការប្រសើរឡើងនៃការថែរក្សាសុខភាពរបស់ប្រជាជនកម្ពុជា ។
យើងធ្វើការជំរុញលើការរស់នៅថ្មីដោយផ្តោតទៅលើចំណុចដែលសំខាន់ខ្លាំងទាំង ២ រវាង គឺ “Pocari Sweat ដែលជាផលិតផលឈានមុខគេខាងភេសជ្ជៈសុខភាព និង ក្រុមបាល់ទាត់ អង្គរថៃហ្គឹរ ដែលជាអ្នកណែនាំធ្វើលំហាត់ប្រាណក្នុងនាមជាក្រុមបាល់ទាត់អាជីព” ជាមួយនឹងការគ្រប់គ្រងសុខភាព និងកីឡាករ (ហាត់ប្រាណ អាហារូបត្ថម្ភ សម្រាកអោយបានគ្រប់គ្រាន់) ។
ជាពិសេសយើងមានបំណងដើម្បីចែករំលែកដល់អ្នកទាំងអស់គ្នា នូវអត្ថបទ ឬវីដេអូជាប្រចាំ អំពីខ្លឹមសារនិងទស្សនវិស័យផ្សេងៗដូចជារបៀបរស់នៅប្រចាំថ្ងៃអោយបានល្អ ដោយមានការធ្វើលំហាត់ប្រាណ ការទទួលទានអាហាររូបត្ថម្ភត្រឹមត្រូវ ការសម្រាកអោយបានគ្រប់គ្រាន់ ។ ល។
អត្ថបទ ដកស្រង់៖
ក្រសួងសុខាភិបាលកម្ពុជា លើដំណោះស្រាយពីបញ្ហាលើការថែរក្សាសុខភាពនៅកម្ពុជាចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៧ និងកំពុងតែព្យាយាមកាត់បន្ថយជំងឹ NCDs(Non-communicable diseases)។ ទៅលើវិធានការបង្ការដែលសំខាន់នោះគឺ ការធ្វើលំហាត់ប្រាណទៀងទាត់ ការយល់ដឹងអំពីអាហារូបត្ថម្ភអោយបានត្រឹមត្រូវ ការសម្រាកឱ្យបានត្រឹមត្រូវនិងការថែរក្សាសុខភាព ហើយការខិតខំប្រឹងប្រែងរបស់ Pocari Sweat និង ក្រុមបាល់ទាត់ អង្គរថៃហ្គឹរ គឺមានគោលបំណងចូលរួមចំណែកក្នុងបញ្ហាដែលលើកឡើងដោយក្រសួងសុខាភិបាលកម្ពុជាផងដែរ។
ការថែរក្សាសុខភាព និង ផលប៉ះពាល់ចំពោះសុខភាពនិងកីឡា ៖
ឧទាហរណ៍
ប្រសិនបើអ្នកផ្ដោតទៅលើការឈ្នះចាញ់ខ្លាំងពេក ខំប្រឹងទៅលើការហ្វឹកហាត់ខ្លាំងពេក ហើយធ្វើការធ្វេសប្រហែសក្នុងការបំប៉ន សុខភាព នោះបណ្តាលអោយអ្នកងាយនឹងទទួលផលប៉ះពាល់ផ្នែកសុខភាព ។ ជាលទ្ធផល អាចមានហានិភ័យក្នុងការចូលរួមការប្រកួត បន្ថែមពីនេះការបំពេញជាតិទឹក និងការទទួលទានអាហារូបត្ថម្ភ មុននិងក្រោយការប្រកួតឬមុនហ្វឹកហាត់ គឺវាមានសារះសំខាន់ណាស់ ព្រោះពាក់ព័ន្ធទៅនឹងសមត្ថភាពក្នុងការប្រកួត ។
ទោះជាយើងទាំងអស់គ្នាមិនមែនជាអត្តពលិក ឬអ្នកហាត់ប្រាណជាប្រចាំក៏ដោយ តែយើងអាចធ្វើអោយជីវភាពប្រចាំថ្ងៃយើងប្រកបដោយភាពរុងរឿង មានសុខភាពល្អនិងមានថាមពលគ្រប់គ្រាន់ ដោយយើងគ្រាន់តែផ្លាស់ប្តូររបៀបរស់នៅថ្មីជាមួយនិងទស្សនថ្មីៗ តាមរយៈការយល់ដឹងនិងការអនុវត្តនូវចំណុចសំខាន់ៗទាំង ៣ ៖ គឺការធ្វើលំហាត់ប្រាណ ការទទួលអាហាររូបត្ថម្ភត្រឹមត្រូវ និងការសម្រាកអោយបានគ្រប់គ្រាន់ ។
RECOMMEND
Please give it a thumbs up
Get the latest information