អត្តពលិកនិងមនុស្សដែលមិនបានហាត់ប្រាណទាំងអស់អាចកែប្រែការរស់នៅប្រចាំថ្ងៃដែលមានសុខភាពល្អតាមរយៈការយល់ដឹងនិងការអនុវត្តការហាត់ប្រាណ អាហារូបត្ថម្ភ និងការសម្រាកនិងបង្កើតរបៀបរស់នៅអោយមានភាពរីកចម្រើនពីទស្សនៈថ្មីដែលអាចធ្វើបាន។ ពេលនេះជាតិទឹកក្នុងរាងកាយ នឹងមានសារៈសំខាន់សម្រាប់អ្នកហាត់ប្រាណនិងអ្នកមិនហាត់ប្រាណ។

តើបរិមាណទឹកនៅក្នុងខ្លួនអ្នកមានសមាមាត្រប៉ុន្មាន?

នៅក្នុងខ្លួនមនុស្សទូទៅអ្នកដែរមិនហាត់ប្រាណមានជាតិទឹកប្រមាណ ៦០ភាគរយ។ ម៉្យាងទៀតរាងកាយរបស់អត្តពលិកនិងអ្នកដែលហាត់ប្រាណទៀងទាត់មានជាតិទឹកលើស ៦០ភាគរយ ហើយមនុស្សចាស់ផ្ទុកជាតិទឹកប្រហែល ៥០ ភាគរយ។

ទឹកដែលមាននៅក្នុងខ្លួនហៅថាជាតិទឹកក្នុងរាងកាយដែលសំដៅទៅលើ ឈាម កូនកណ្តុរ ទឹកមាត់ ការរំលាយអាហារទឹកនោមជាដើម វាជាជាតិទឹកក្នុងរាងកាយដែលដើរតួយ៉ាងសំខាន់ក្នុងជីវិត។

ចំពោះមនុស្សម្នាក់ដែលមានទំងន់ ៦០គីឡូក្រាមមានផ្ទុកជាតិទឹកក្នុងរាងកាយប្រហែល ៣៦ លីត្រ(ឈាម, កូនកណ្តុរ, ទឹកមាត់, ការរំលាយអាហារ, ទឹកនោម) ជាដើម ។

តើទឹក (ជាតិទឹកក្នុងរាងកាយ) នៅក្នុងខ្លួនមានតួនាទីអ្វីខ្លះ?

1.បញ្ជូនអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅកោសិកាតាមរយៈឈាម

2.សម្រួលសីតុណ្ហភាពក្នុងខ្លួនប្រាណដោយញើសនិងទឹកនោម

3.បញ្ចេញកាកសំណល់ទៅខាងក្រៅ

វាដើរតួនាទីយ៉ាងសំខាន់ទាក់ទងនៅក្នុងជីវិត។

សំណើម (ជាតិទឹកក្នុងខ្លួន) មានសារសំខាន់ណាស់ព្រោះប្រសិនបើអ្នកមិនមានទឹកនៅក្នុងខ្លួន អ្នកមិនអាចរក្សាសុខភាពរបស់អ្នកបានទេហើយវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ក្នុងសេរីរាងកាយមានផ្ទុកអ៊ីយ៉ុង។ អ៊ីយ៉ុងរួមមានសូដ្យូម ក្លរីតប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូមជាដើមនិងដើរតួនាទីយ៉ាងសំខាន់សម្រាប់រាងកាយដូចដំណើរការក្នុងកោសិកាសាច់ដុំនិងកោសិកាសរសៃប្រសាទ។

តើទឹកប៉ុន្មានលីត្រ ​(ជាតិទឹកក្នុងសារធាតុរាងកាយ)ត្រូវបាត់បង់ក្នុងមួយថ្ងៃប៉ុន្នានលីត្រ ប្រសិនបើមិនបានហាត់ប្រាណ?

ចំពោះទឹក (ជាតិទឹកក្នុងរាងកាយ) ទោះបីជាអ្នករស់នៅធម្មតាក៏ដោយអ្នកនឹងបាត់បង់ទឹកប្រហែល ២,៥លីត្រក្នុងមួយថ្ងៃដោយសារការបត់ជើងតូចនិងបែកញើស ហើយអ្នកដែលហាត់ប្រាណវិញបាត់បង់ជាតិទឹកលើស ២,៥ លីត្រក្នុងមួយថ្ងៃ។

២,៥ លីត្រដែលបាត់បង់ក្នុងរយៈពេលមួយថ្ងៃ យើងក៏ត្រូវការបរិមាណជាតិទឹក ២,៥ លីត្រដូចគ្នានិងដែលត្រូវទទួលយកពីការបរិភោគអាហារដើម្បីថែរក្សារាងកាយនិងសុខភាព។ ទោះជាយ៉ាងណាក៏ដោយការទទួលយកជាតិទឹកឱ្យបានត្រឹមត្រូវទាមទារឱ្យមានតុល្យភាពរវាងជាតិទឹកនិងអ៊ីយ៉ុង។

ឧទាហរណ៍នៃការបាត់បង់ជាតិទឹក (នៅពេលស្តិតនៅសីតុណ្ហភាពប្រហែល ៣០ អង្សាសេ)

・ អង្គុយ៖ បាត់បង់ប្រហែល ២០០ មីលីលីត្រក្នុងរយៈពេល ៤ ម៉ោង

・ ធ្វើដំណើរ៖ បាត់បង់ប្រហែល ២០០ មីលីលីត្រក្នុងរយៈពេល ១ ម៉ោង

・ ការគេងបាត់បង់ប្រហែល ៥០០ មលក្នុងរយៈពេល ៨ ម៉ោង

តើមានអ្វីកើតឡើងនៅពេលអ្នកអស់ជាតិទឹក?

នៅពេលដែលរាងកាយខ្វះជាតិទឹកបញ្ហាសុខភាពផ្សេងៗអាចកើតឡើង។

ឧទាហរណ៍ មូលហេតុនៃការអស់កំលាំងជារៀងរាល់ថ្ងៃក៏អាចទាក់ទងនឹងការខ្វះជាតិទឹកផងដែរ។ ឧទាហរណ៍ការខ្វះជាតិទឹក
១០ភាគរយ ឬច្រើនជាងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ រោគសញ្ញាជាក់លាក់នៃការខ្វះជាតិទឹកមានដូចខាងក្រោម

ការស្រេកទឹកគឺជាសញ្ញាមួយដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិទឹកហើយវាចាំបាច់ក្នុងការបំពេញជាតិទឹកដែរខ្វះ ប៉ុន្តែការផ្តល់ជាតិទឹកឱ្យបានទៀងទាត់មុនពេលដែលស្រេកអាចជួយឱ្យអ្នកមានសុខភាពល្អ។

តើអ្វីទៅជាជាតិទឹកដើម្បីកាត់បន្ថយការអនុវត្តបំពេញអោយបានត្រឹមត្រូវ?

វាចាំបាច់ណាស់ក្នុងការបំពេញបន្ថែមជាតិទឹក ដែលបាត់បង់ពីរាងកាយ។

ទោះបីជាអ្នកបែកញើសពេញរាងកាយ ក៏អ្នកបាត់បង់ជាតិទឹក (ជាតិទឹកក្នុងខ្លួន) មិនត្រឹមតែជាតិទឹកប៉ុណ្ណោះទេប៉ុន្តែក៏មានអ៊ីយ៉ុងផងដែរ។

ដូច្នេះវាចាំបាច់មិនត្រឹមតែការញ្ញាុំទឹកប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកភេសជ្ជៈណាដែលមានកំហាប់សមស្របនៃអ៊ីយ៉ុងដែលមានសារៈសំខាន់សម្រាប់បំពេញជាតិទឹក។ POCARI SWEAT មានផ្ទុកសារធាតុអ៊ីយ៉ុងក្នុងរាងកាយ នឹងស្រូបយកបានយ៉ាងឆាប់រហ័សបន្ទាប់ពីមានជាតិទឹកត្រូវបានបាត់បង់ ហើយវាត្រូវការពេលយូរដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ដូច្នេះវាជាភេសជ្ជៈល្អបំផុតសម្រាប់បំពេញជាតិទឹកក្នុងរាងកាយ។

នៅក្នុងការពិសោធន៍មួយដែលមនុស្សពេញវ័យដែលមានសុខភាពល្អ ៩នាក់ត្រូវបានខ្សោះជាតិទឹក ៤ភាគរយ នៃទំងន់រាងកាយរបស់ពួកគេ ហើយបន្ទាប់មកការប្រៀបធៀបញ្ញុំា“ ទឹក” និង“ POCARI SWEAT” មានបរិមាណដូចគ្នា។ជាក់ស្តែងត្រូវបានបង្ហាញថា POCARI SWEAT គឺជាភេសជ្ជៈដែលអាចបំពេញបន្ថែមជាតិទឹកដែលបាត់បង់ដោយការបែកញើសនិងអ៊ីយ៉ុងបានយ៉ាងឆាប់រហ័ស។

Please give it a thumbs up

Get the latest information