ក្លិបបាល់ទាត់ អង្គរថាយហ្គឹរ មានកិត្តិយសសូមប្រកាសដំណឹងជូនដល់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា លោក Kota Miyagi នឹងក្លាយជាជំនួយការគ្រូបង្វឹកឈុតធំ សម្រាប់រដូវកាល ២០២១ នេះ។ លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License។
គួរជម្រាបផងដែរថា មុនក្លាយជាគ្រូជំនួយរបស់ក្រុម អង្គរថាយហ្គឺរ គ្រូបង្វឹកវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ លេងឲ្យក្រុមលីគលំដាប់ទី ៣ ជប៉ុន FC Ryukyu (ដែលបច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និងបន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ ២០១៨។ នៅក្នុងឆ្នាំ ២០១៨ ដដែល លោកបានមកប្រទេសកម្ពុជាតាមរយៈអង្ការ JICA នឹងបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្ត ក្រចេះ ឈុត U15 និង U18 រហូតដល់ឆ្នាំ ២០២១។ គួរជម្រាបបន្ថែមផងដែរថា ក្រៅពីភាសា ជប៉ុន និង អង់គ្លេស លោក Kota Miyagi ក៏អាចប្រើប្រាស់ភាសា ខ្មែរ បានផងដែរ។
ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្គឺរសូមសម្ដែងក្ដីរីករាយចំពោះការចូលរួមរបស់ Kota Miyagi មកកាន់ក្លិបអង្គរថាយហ្គឺរ និងសង្ឃឹមថារូបលោកនឹងសហការជាមួយគ្រូបង្វឹក Oriol Segura ក្នុងការដឹកនាំក្រុមខ្លាទឹកក្រូចឲ្យទទួលបានជោគជ័យនៅក្នុងរដូវកាល ២០២១ នេះ។
RECOMMEND
Please give it a thumbs up
Get the latest information