ការប្រកួតសប្ដាហ៍ទី ០៩ នៃក្របខ័ណ្ឌ មិត្តហ្វូន ខេមប៊ូឌាន លីគ ឆ្នាំ ២០២១ របស់ក្រុមអង្គរថាយហ្គឺរ បានបញ្ចប់ទៅយ៉ាងចម្រូងចម្រាស ដោយទទួលបានកាតក្រហមចំនួនពីរ និងបរាជ័យទល់នឹងក្រុម ណាហ្កាវើលដ៍ ១ ទល់នឹង ២ ។
យ៉ាងណាក្ដីនៅនាទីទី ៨៤ ដែលក្រុមខ្លាទឹក្រូចនៅសល់គ្នាត្រឹម ១០នាក់ បានទាត់បញ្ចូលទីតាមស្មើ ១ ទល់នឹង ១ ដោយកីឡាករពាក់ស្លាកលេខ ៧ ថន សីហា ដែលជាគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់រដូវកាលនេះ អមជាមួយនឹងការអបអរដោយដាក់បាល់ក្នុងអាវក្នុងន័យចង់បង្ហាញពីអ្វីម្យ៉ាង។ សីហា បានបញ្ចាក់ប្រាប់ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបថា “ការអបអររបស់ខ្ញុំគឺចង់បង្ហាញទៅកាន់ភរិយារបស់ខ្ញុំដែលកំពុងពរពោះកូនស្រីបានប្រាំពីរខែ។ ខ្ញុំចង់ផ្ញើរគ្រាប់បាល់មួយនេះជូនទៅដល់គាត់ និងជាពិសេសគឺការស្វាគមន៍កូនស្រីដែលនឹងចាប់កំណើតក្នុងពេលឆាប់ៗខាងមុខនេះ។” ទាំងនេះជាការលើកឡើងរបស់របស់កីឡារដែលមានដើមកំណើតនៅខេត្តសៀមរាប។
គួររំលឹកថា អង្គរថាយហ្គឺរ និងត្រូវបន្តភារកិច្ចដ៏មមាញឺករបស់ខ្លួនបន្តទៀតដោយត្រូវប៉ះក្រុម អាស៊ីអឺរ៉ុប យូណាយធីត នៅកីឡដ្ឋាន AEU នៅថ្ងៃទី ២៥ ខែ កក្កដា ខាងមុខនេះ។
RECOMMEND
Please give it a thumbs up
Get the latest information