ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សូមជម្រាបដំណឹងជូនទៅដល់បណ្ដាអ្នកគាំទ្របាល់ទាត់អស់ឲ្យបានជ្រាបថា ការប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីគ សប្ដាហ៍ទី ១៥ រវាងក្រុម អង្គរថាយហ្គឺរ និង ក្រុមវិសាខា ត្រូវបានពន្យាពេលប្រកួត ដោយយោងទៅតាមសេចក្ដីប្រកាសរបស់ សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖
ដោយខេត្តសៀមរាបត្រូវបានបិទខ្ទប់រយៈពេល ០៧ថ្ងៃ តាមសេចក្ដីប្រកាសរប់សរដ្ឋបាលខេត្ត ធ្វើឲ្យក្លិបបាល់ទាត់អង្គរថាយហ្គឺរមិនអាចរៀបចំការប្រកួតធ្វើជាម្ចាស់ផ្ទះបាន និងដោយមានការព្រមព្រៀងគ្នារវាងក្លិបបាល់ទាត់ទាំងពីរ ហេតុនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចពន្យាពេលការប្រកួតសប្ដាហ៍ទី ១៥ រវាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកួតជាងមួយក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ ជាបណ្ដោះអាសន្ន។ ចំពោះកាលវិភាគថ្មី គណៈកម្មការនឹងជូនដំណឹងនៅពេលក្រោយ។
RECOMMEND
Please give it a thumbs up
Get the latest information