ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលបច្ចុប្បន្នឈរនៅលេខរៀងទី ៧ នឹងត្រូវបន្តភារៈកិច្ចរបស់ខ្លួនក្្នុងលីគកំពូលកម្ពុជា រដូវកាល ២០២១ ដែលនឹងត្រូវជួបជាមួយសមាគមកីឡាបាល់ទាត់ ខ.ភ.ម (Tiffy Army) ក្នុងសប្ដាហ៍នេះ។
ក្រឡេកទៅកាន់សមាជិកអង្គរថាយហ្គឺរដែលនៅសល់សមាជិកត្រឹម ១៥នាក់ប៉ុណ្ណោះ ក្រោយពីកីឡាករ សុវណ្ណ ដូណា ទទួលបានកាតក្រហម ទល់នឹងក្រុម ភ្នំពេញក្រោន និងត្រូវព្យួរមួយប្រកួត រួមជាមួយនឹងសមាជិកមួយចំនួនដទៃផ្សេងទៀត វិជ្ជមានកូវីដ១៩ និងរបួស។ ទន្ទឹមនឹងនេះផងដែរ កីឡាករ មុត សត្យា នឹងបានត្រឡប់មកជួយក្រុមវិញសារជាថ្មីនៅប្រកួតបន្ទាប់ ក្រោយត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យព្យួរការប្រកួតចំនួនពីរ។ រីឯខ្សែការពារស្លាបឆ្វេង សឿត បារាំង ក៏នឹងមានវត្តមានវិញដូចគ្នាបន្ទាប់ពីខកខាន ក្នុងការប្រកួតទល់ភ្នំពេញក្រោន។
ការប្រកួតរវាងសមាគមកីឡាបាល់ទាត់ ខ.ភ.ម ទល់នឹង អង្គរថាយហ្គឺរ នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ក្នុងកីឡដ្ឋានស្ដាតចាស់ វេលាម៉ោង ៣:៣០នាទីរសៀល និងមានផ្សាយផ្ទាល់តាមរយៈ BTV Cambodia ។
RECOMMEND
Please give it a thumbs up
Get the latest information