ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសអំពីការចុះកុងត្រាជាមួយកីឡាករសញ្ជាតិ ជប៉ុន Soh Narita (សូហ ណារីតា) ដែលលេងក្នុងតំណែងជាខ្សែការពារកណ្ដាល និងពាក់ស្លាកលេខ ១៣ សម្រាប់រដូវកាល ២០២២ ខាងមុខនេះ។
 
សូហ កើតនៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៣ អាយុ ២៨ឆ្នាំ និងមានកម្ពស់ ១.៩០ម៉ែត្រ។ រូបគេមានបទពិសោធន៍និងធ្លាប់បានលេងនៅក្នុងលីគកំពូលនៃរដ្ឋមួយរបស់ប្រទេស អូស្រ្តាលី គឺក្លិប Eastern Suburbs មុនផ្លាស់ទៅប្រកបអាជីពនៅឯប្រទេសអាល្លឺម៉ង់រយៈពេល ៣ឆ្នាំ និងលេងបានចំនួន ៤ក្លិបនៅទីនោះរួមមាន ASV Mettmann, Heiligenhaus, SC Staaken និង Düsseldorf-West ដែលស្ថិតក្នុងលីគលំដាប់ទី ៥ និងទី ៦​។ ក្លិបចុងក្រោយរបស់គេមុនផ្លាស់មកទឹកដីខេត្តសៀមរាបជាមួយខ្លាទឹកក្រូច គឺ Samut Prakan ដែលស្ថិតនៅក្នុងលីគលំដាប់ទី ៣ នៃប្រទេសថៃ។
ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំុចំពោះវត្តមានរបស់ សូហ ណារីតា នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយក្រុមប្រកួតប្រជែងក្នុងពានរង្វាន់នានាក្នុងរដូវកាល ២០២២​ ខាងមុខនេះ។

Please give it a thumbs up

Get the latest information