ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបើកទ្វារកីឡដ្ឋាន ហនុមាន ស្វាគមន៍ក្លិបបាល់ទាត់ វិសាខា សម្រាប់ការប្រកួតបើកឆាកសប្ដាហ៍ទីមួយ ពានរង្វាន់ Cambodian Premier League ឆ្នាំ ២០២២ ដែលបញ្ចប់ដោយលទ្ធផល អង្គរថាយហ្គឺរ ទទួលបរាជ័យ ១ ទល់នឹង ៣ ទល់នឹងក្រុមភ្ញៀវ។

ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមខ្លាទឹកក្រូចលោក Alistair បានថ្លែងថា “និយាយអំពីទម្រង់លេងដែលបានបង្ហាញក្នុងថ្ងៃនេះ ខ្ញុំរីករាយចំពោះការលេងដោយអស់ពីចិត្ត ការប្រយុទ្ធ និងការមានគោលបំណង។ កម្រិតនៃការរីកចម្រើនពីកីឡាករគ្រប់រូបគឺបានបង្ហាញអោយឃើញ ហើយពួកគេបានផ្ដល់អោយខ្ញុំគ្រប់យ៉ាង។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអ្នកមិនអាចឆក់យកឱកាសរបស់អ្នកមានទេ នៅក្នុងចំនុចណាមួយ គូរប្រកួតរបស់អ្នកនឹងទាត់បញ្ចូលទី។ ហើយនេះគឺជាអ្វីដែលបានកើតឡើង។ យើងត្រូវតែព្យាយាមបន្ថែមទៀតក្្នុងការបញ្ចប់ទីរបស់ពួកយើង។”

លោកបានបន្ថែមថា “ក្រុមរបស់យើងអាច និងគួរតែរកបាន ៣គ្រាប់នាំមុខនៅវគ្គទីមួយ។ យើងត្រូវ និងបន្តតែកែប្រែ។”

គួរជម្រាបថា ប្រកួតបន្ទាប់របស់ក្រុមបាល់ទាត់អង្គរថាយហ្គឺរ នឹងត្រូវជួបជាមួយ គិរីវង់សុខសែនជ័យ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ នៅកីឡដ្ឋាន ហនុមាន។

Please give it a thumbs up

Get the latest information