អង្គរថាយហ្គឺរ សូមប្រកាសដំណឹងជូនថា ខ្សែការពារចំនួនពីររូប របស់ក្លិបអង្គរថាយហ្គឺរ នឹងមិនមានឈ្មោះក្នុងបញ្ជីក្នុងការធ្វើដំណើរទៅប្រកួតទល់នឹងបឹងកេត នៅថ្ងៃទី ២៦ ខែមីនា ខាងមុខនេះទេ។

ពីរនាក់ខាងលើរួមមានកីឡាករពាក់ស្លាកលេខ 13 Soh Narita ដែលនឹងអវត្តមានដោយសាររូបគេកំពុងមានរបួសត្រង់ផ្នែកស្មាកាលពីប្រកួតទល់ ភ្នំពេញក្រោន​ ចំណែកឯកីឡាករពាក់ស្លាកលេខ 4 ស៊ំ សាន់ ក៏នឹងអវត្តមានដូចគ្នាដោយគោររពតាមលក្ខខ័ណ្ឌដែលមានចែងក្នុងកុងត្រាខ្ចីជើងរូបគេពីក្លិបបឹងកេត។

គួរជម្រាបផងដែរថាក្រុមអង្គរថាយហ្គឹរ នឹងចេញដំណើរទៅប្រកួតទល់នឹង បឹងកេត ទៅទីក្រុងភ្នំពេញនៅថ្ងៃ ព្រហស្បត្តិ៍ ទី ២៥ ស្អែកនេះ។

Please give it a thumbs up

Get the latest information