កាលពីថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ និងក្រុមហ៊ុនភេសជ្ជៈ Pocari Sweat បានចុះកិច្ចសន្យារយះពេល ១ឆ្នាំទៀត នៃ ភាពជាដៃគូរសហការឧបត្ថម្ភជាផ្លូវការសំរាប់រដូវកាលថ្មី២០១៩។ នេះគឺជាឆ្នាំទី៤ហើយ ដែល Pocari Sweat បាន សហការ ជាដៃគូរ ឧបត្ថម្ភជា ផ្លូវការ របស់ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ ដែលគិតចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងដើម្បីចូលរួមចំណែក និងអភិវឌ្ឍបាល់ទាត់កម្ពុជាដើម្បីទទួលបានការរីកចម្រើន និងការគាំទ្រ ពីយុវជន ក្នុងការ លេង បាល់ទាត់ដើម្បីសុខភាព។ ចាប់តាំងពីឆ្នាំ២០១៦មក ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ និង Pocari Sweat បានធ្វើការជាច្រើនដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជា ជាក់ស្តែងកាលពីឆ្នាំ២០១៨ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានសហការជាមួយ Pocari Sweat រៀបចំកម្មវិធី Football Clinic ចំនួន ៣ដង ដែល បានធ្វើឡើង នៅក្នុងខេត្តសៀមរាប ដើម្បីពង្រីកចំណេះដឹង ពង្រីកជំនាញបាល់ទាត់ដ៏ត្រឹមត្រូវដល់យុវជន និងបាន រៀបចំ សិក្ខាសាលា ដល់កីឡាករក្លឹប អង្គរថាយហ្គឺរ និងយុវជនប្រមាណជាង១០០នាក់ អោយយល់ពី អត្ថប្រយោជន៍នៃភេសជ្ជៈ Pocari Sweat សំរាប់កីឡាករ បាល់ទាត់អាជីព ដែលធ្វើបទបង្ហាញដោយលោក Masai, គឺជា International Manager of Otsuka Pharmaceutical។
Pocari Sweat គឺជាភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹកបានលឿនជាងទឹកធម្មតា ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងជាពិសេស សំរាប់អ្នកលេង កីឡាបែកញើស Pocari Sweat បំពេញជាតិទឹកបានឆាប់រហ័ស។ Pocari Sweat គឺជាផលិតផលរបស់ប្រទេសជប៉ុន និងចាប់ផ្តើមមាននៅលើទីផ្សារកម្ពុជាតាំងពី ឆ្នាំ2015 មកម្ល៉េះ។
អត្ថបទ៖ ណយ
RECOMMEND
Please give it a thumbs up
Get the latest information