បន្ទាប់ពី​បានចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមដំណាក់កាលទី១ នៃក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 22​ឆ្នាំ អស់រយះពេល៧ថ្ងៃរួចមក កីឡាករ           ឈង់ ប៊ុនណាត និងឡុង ភារ៉ាត់ ត្រូវបានគ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix G. Dalmas ជ្រើសរើសចូលក្នុងបញ្ជីចុង ក្រោយក្រុម ជម្រើសជាតិ កម្ពុជា ក្រោមអាយុ 22​ឆ្នាំ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019។

ការប្រកួតពានរង្វាន់ AFF U22 Championship 2019 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភះ ខាងមុខនេះ ដែលកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយប្រទេស Malaysia, Myanmarនិង Indonesia ហើយការប្រកួតដំបូងរបស់កម្ពុជា នឹងត្រូវប្រកួតជាមួយប្រទេស Malaysia នៅថ្ងៃទី១៨   ខែ កុម្ភះ វេលាម៉ោង ១៨:៣០ នៅពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថាកាលពីប្រមូលផ្តុំហ្វឹកហាត់ត្រៀមដំណាក់កាលទី១ មានកីឡាករសរុប ៥៤នាក់ ប៉ុន្តែមានតែកីឡាករ ២៧នាក់ តែប៉ុណ្ណោះ ដែលត្រូវបាន  កោះហៅ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019។

 

អត្ថបទ៖ ណយ

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Please give it a thumbs up

Get the latest information