ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្ដាអ្នកនិយមស្រឡាញ់គាំទ្របាល់ទាត់ទាំងអស់ ឲ្យបានជ្រាបថា នៅក្នុងរយៈពេលមួយខែមិថុនា នេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកការធ្វើតេស្តជ្រើសរើសកីឡាករទាំងពីរឈុត ពោលគឺ ឈុតក្រុមអាយុក្រោម ១៦ឆ្នាំ និងឈុតក្រុមអាយុក្រោម​ ១៨ឆ្នាំ។

ប្រសិនបើលោកអ្នក មាន ឬស្គាល់យុវជនដែលមានទេពកោសល្យលេងបាល់ទាត់ ហើយចង់ឲ្យពួកគេបានបង្ហាញពីសម្ថភាព សូមលោកអ្នកណែនាំពួកគេមកធ្វើតេស្តជាមួយពួកយើង ដើម្បីមានឳកាសក្លាយជាកីឡករយុវជនរបស់ក្លិបផ្ទាល់ និងមានឳកាសអាចជាប់ក្រុមឈុតធំនាពេលអនាគត។

តម្រូវការនៃការចូលរួមធ្វើតេស្ត៖

  • សម្រាប់ឈុតអាយុក្រោម ១៨ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៨ (យុវជនកើតឆ្នាំ​២០០៣ឡើងទៅជាអទិភាព)
  • សម្រាប់ឈុតអាយុក្រោម ១៦ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៦ (យុវជនកើតឆ្នាំ​២០០៥ឡើងទៅជាអទិភាព)
  • ត្រូវមានចិត្តស្រឡាញ់បាល់ទាត់
  • មានទេពកោសល្យល្អខាងផ្នែកបាល់ទាត់
  • ត្រូវមានភាពតស៊ូព្យាយាមក្នុងការហ្វឹកហាត់

កាលបរិច្ឆេទនៃការធ្វើតេស្ត៖

  • ធ្វើឡើងនៅរៀងរាល់ថ្ងៃ អង្គារ និងថ្ងៃ ព្រហស្បតិ៍ ខែមិថុនា
  • ចាប់ពីវេលាម៉ោង ៦:០០ ដល់ ៨:០០ នាទីយប់

ទីតាំងនៃការធ្វើតេស្ត៖

  • តារាងបាល់ ផាមកុងទឺន័រ (Palm Container) ទល់មុខសណ្ឋារគារសុខា ផ្លូវ ៦០ម៉ែត្រ

この記事が気に入ったら
いいね!

最新情報をお届けします