សេចក្តីជូនដំណឹង៖ ការផ្លាស់ប្តូរនិមិត្តសញ្ញា (ឡូហ្គោ) ថ្មីរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ

នៅក្នុងឆ្នាំ ២០១៧ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចផ្លាស់ប្តូរមូលដ្ឋានពីរាជធានីភ្នំពេញមកកាន់ទឹកដីខេត្តសៀមរាប។ ក្រោយពីការផ្លាស់ប្ដូរទីតាំងនេះ ក្លិបក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងអ្នកគាំទ្រដ៏ច្រើនអស្ចារ្យនៅក្នុងទឹកដីអង្គរខេត្តសៀមរាប។

 

ថ្ងៃនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមជម្រាបដំណឹងជូនទៅដល់អ្នកគាំទ្របាត់ទាត់ទាំងអស់ឲ្យបានជ្រាបថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ។

 

និមិត្តសញ្ញាថ្មីរបស់ក្លិប មានលក្ខណៈបែប Stylish ដោយវាមិនត្រឹមតែប្រើសម្រាប់ក្លិបបាល់ទាត់មួយប៉ុណ្ណោះទេ និមិត្តសញ្ញាថ្មីនេះក៏នឹងប្រើសម្រាប់ក្រុមហ៊ុនមុខជំនួញដទៃទៀតដែលជាបុត្រសម្ព័ន្ធរបស់ក្លិបអង្គរថាយហ្គឺរផងដែរ។

 

  • អត្ថន័យនៃ ឡូហ្គោ

+ អក្សរ T គឺជាតំណាងនៃពាក្យ “Tiger” (ខ្លា)

+ លេខ 1 បង្កប់នៅក្នុងអក្សរ T គឺតំណាងនៃចក្ខុវិស័យរបស់ក្លិបដែលមានគោលដៅវិវត្តន៍ខ្លួនទៅជាក្លិបបាល់ទាត់លេខមួយនៅអាស៊ាន។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រក្លិបបាល់ទាត់ទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមគាំទ្រការប្រកួតនានារបស់ក្រុមអង្គរថាយហ្គឺរកន្លងមក ហើយពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តចូលរួមគាំទ្រ ដើម្បីបង្កើតប្រវត្តិសាស្រ្តបាល់ទាត់នៅក្នុងខេត្តសៀមរាបទាំងអស់គ្នា។

សូមអរគុណ!

RECOMMEND

Please give it a thumbs up

Get the latest information