ក្រុមយុវជនក្រោម ១៤ឆ្នាំ​របស់ក្លិបបាល់ទាត់ Tokushima Vortis ស្ថិតក្នុង J2 លីគ ក្នុងប្រទេសជប៉ុននឹងធ្វើដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប​

នាថ្ងៃទី ២៤ ដល់ ២៨ ខែ​ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ

បន្ទាប់ពីបានរៀបចំកម្មវិធី “POCARI SWEAT Japan Youth Dream Challenge” ដោយជោគជ័យកាលពីឆ្នាំមុន  លើកនេះក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ក្លិបបាល់ទាត់ Tokushima Voltis និង ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងធ្វើការរៀបចំកម្មវិធីមួយទៀតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីផ្តល់ក្តីស្រមៃ ការលើកទឹកចិត្ត ក្តីសង្ឃឹម និងឱកាសសិក្សាទាក់ទងនឹងបាល់ទាត់ ដល់យុវជនកម្ពុជា ដូចបានរៀបចំខាងក្រោម៖

ក្រុមយុវជនក្រោម១៤ឆ្នាំ ចំនួន ១៦រូបពីក្លិបបាល់ទាត់ Tokushima Vortis ដែលស្ថិតក្នុង J2 លីគ ក្នុងប្រទេសជប៉ុននឹងមកធ្វើការទស្សនៈកិច្ចនៅក្នុងទឹកដីខេត្តសៀមរាបក្នុងរយៈពេលជិតមួយសប្តាហ៍។

ក្នុងការមកទស្សនៈកិច្ចនេះមានការអមដំណើរដោយក្រុមគ្រូបង្វឹករបស់យុវជនចំនួន ៥រូប រួមទាំងបុគ្គលិកជំនាញរបស់ក្លិបចំនួន ៤រូបផ្សេងទៀតផងដែរ។

គោលបំណងក្នុងការមកទស្សនៈកិច្ច៖

  • ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៃប្រទេសកម្ពុជាជាពិសសសម្រាប់យុវជនឲ្យកាន់តែរីកចម្រើន។
  • ចូលរួមក្នុងការផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការលេងបាល់ទាត់ដល់យុវជនក្នុងខេត្តសៀមរាប។
  • ការចែករំលែកចំណេះដឹងផ្នែកកីឡាបាល់ទាត់ ក៏ដូចជាចំណេះដឹងទូទៅដូចជា អត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយដោយក្រុមហ៊ុន Otsuka កម្មវិធីបាល់ទាត់ និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis ដល់ក្រុមយុវជនក្នុងស្រុក និងប្អូនៗនៅតាម សាលារៀននានាក្នុងខេត្តសៀមរាប។
  • ជាពិសសផ្តល់ជាក្តីសង្ឃឹម និងភាពរីករាយទៅដល់បងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង តាមរយៈបាល់ទាត់។

កាលវិភាគនៃការមកទស្សនៈកិច្ច៖

ក្នុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ មកដល់ប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាប។

ក្នុងថ្ងៃទី ២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការសហការរៀបចំ ឲ្យមានការប្រកួតមិត្តភាព រវវាងយុវជនក្រោម ១៤ឆ្នាំរបស់ ក្លិបបាល់ទាត់ TOKUSHIMA VORTIS និង យុវជនក្នុងស្រុក ក្នុងខេត្តសៀមរាប ។

ការសិក្សាអំពីអត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយ ដោយក្រុមហ៊ុន Otsuka Pharmaceutical ក៏ដូចជាកម្មវិធីថែទាំរាងកាយ និងកម្មវិធីបាល់ទាត់ ដោយក្លិបបាល់ទាត់ Tokushima Vortis

ក្នុងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ បេសកកម្មទាក់ទងនឹងការអប់រំ និងការចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។

ដំណើរទស្សនៈកិច្ចនេះគឺមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈ ប៉ូការី ស្វេត និងមានការគាំទ្ររៀបចំដោយ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ។យើងសង្ឃឹមថា ការចូលរួមពីក្រុមយុវជន ក្រុមគ្រូបង្វឹក បុគ្គលិករបស់ក្លិបបាល់ទាត់ Tokushima Vortis ក៏ដូចជាក្រុមហ៊ុន Otsuka និងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ផ្តល់នូវបទពិសោធន៍ល្អៗជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៖

・ហ្វេសប៊ុក: https://www.facebook.com/AngkorTigerFC

・Instagram: https://www.instagram.com/angkor_tiger/

・Tiktok: https://www.tiktok.com/@angkortigerfc?is_from_webapp=1&sender_device=pc

・Youtube: https://www.youtube.com/@AngkorTigerFC

・Twitter: https://twitter.com/Angkor_Tiger_FC

RECOMMEND

Please give it a thumbs up

Get the latest information