【English Below】
ក្នុងឆ្នាំ 2022៖ គម្រោងរួមគ្នាក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge
ក្នុងឆ្នាំ 2023: គម្រោងរួមគ្នាក្នុងនៃយុវជនក្រោម១៤ពីក្លិបបាល់ទាត់ Tokushima Vortis U14 មកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជា។
ក្នុងឆ្នាំ 2024: គម្រោងរួមគ្នាក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge 2024
បន្ទាប់ពីគម្រោង POCARI SWEAT Japan Youth Dream Challenge 2024 ដែលបានចាប់ផ្តើមនៅថ្ងៃទី 6-7 ខែកក្កដា យុវជនក្រោម14ឆ្នាំ ចំនួន 17រូប និងគ្រូបង្វឹកចំនួន 6រូបមកពីក្លិបបាល់ទាត់ Tokushima Vortis នឹងមកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី 22-26 ខែកក្កដាឆ្នាំនេះ។ ដំណើរកម្សាន្តនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ការមកទស្សនៈកិច្ចចាប់ពីថ្ងៃទី 22 ដល់ 26 ខែកក្កដា ក្នុងគោលបំណងជួយដល់ការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា និងក្តីស្រមៃរបស់យុវជនកម្ពុជាក្នុងមូលដ្ឋាន ក៏ដូចជាការផ្តល់ឱកាសអប់រំស្តីពីការថែទាំ និងលើកកម្ពស់សុខភាព ដូចជាការបំពេញទឹក និងអេឡិចត្រូលីត ដោយក្រុមហ៊ុន Otsuka Pharmaceutical និងក្លិបបាល់ទាត់ Tokushima Vortis និងក្រុមហ៊ុនចំនួនបួនផ្សេងទៀតគ្រាំទ្រនឹងចូលរួមរួមគ្នាអនុវត្តគម្រោងនេះនៅក្នុងខេត្តសៀមរាបដោយពេញទំហឹង។
គោលបំណងនៃដំណើរទស្សនៈកិច្ចមានដូចខាងក្រោម៖
- ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់យុវជន
- ផ្តល់ឱកាសផ្លាស់ប្តូរជាមួយយុវជនក្នុងខេត្តសៀមរាបតាមរយៈបាល់ទាត់
- ផ្តល់ឱកាសមិនត្រឹមតែចំណេះដឹងផ្នែកកីឡាបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងចំណេះដឹងទូទៅផ្នែកបាល់ទាត់ទូទៅដល់យុវជនកម្ពុជាផងដែរ ដូចជាការបង្រៀនអំពីការបំពេញជាតិទឹក និងអេឡិចត្រូលីតដោយ ក្រុមហ៊ុន Otsuka Pharmaceutical និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis
កាលវិភាគសម្រាប់ដំណើរទស្សនៈកិច្ចមានដូចខាងក្រោម៖
- ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2024 មកដល់ប្រទេសកម្ពុជា (ខេត្តសៀមរាប)
- ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2024 ក្រុមយុវជនក្រោម១៤ឆ្នាំ Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនជម្រើសជាតិកម្ពុជាក្រោម១៦ឆ្នាំ នៅកីឡាដ្ឋាន អេស អរ យូ ខេត្តសៀមរាប ចាប់ពីម៉ោង 4:15ល្ងាច។
- ថ្ងៃទី 24 ខែកក្កដា ឆ្នាំ ក្រុមយុវជនក្រោម១៤ឆ្នាំ Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនសៀមរាប យូណាយធីត ក្រោម១៥ឆ្នាំ នៅកីឡាដ្ឋាន អេស អរ យូ ខេត្តសៀមរាប ចាប់ពីម៉ោង 4:15ល្ងាច។
- ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 ក្រុមយុវជនក្រោម១៤ឆ្នាំ Vortis ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមយុវជនអង្គរថាយហ្គឺរ ក្រោម១៥ឆ្នាំ នៅកីឡាដ្ឋាន ស្វាយធំ ខេត្តសៀមរាប ចាប់ពីម៉ោង 3:45 រសៀល។
- ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2024 ការចូលរួម និងការគាំទ្រសម្រាប់ការធ្វើតេស្តចុងក្រោយនៃក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge ឆ្នាំ 2024
- ចាប់ពីថ្ងៃទី 23-26 ខែកក្កដា ការបង្រៀនអំពីការបំពេញជាតិទឹក និងអេឡិចត្រូលីតដោយក្រុមហ៊ុន Otsuka Pharmaceutical កម្មវិធីថែទាំរាងកាយ និងកម្មវិធីបាល់ទាត់ បង្ហាត់ដោយក្លិបបាល់ទាត់ Tokushima Vortis ទៅកាន់ក្រុមយុវជនដែលចូលរួមប្រកួតមិត្តភាពអន្តរជាតិ និងទៅកាន់យុវជនដែលប្រកួតវគ្គផ្តាច់ព្រ័តក្នុងកម្មវិធី POCARI SWEAT Japan Youth Dream Challenge 2024
- បេសកកម្មអប់រំក្នុងស្រុកផ្សេងទៀត (ការស្រាវជ្រាវទីផ្សារភេសជ្ជៈក្នុងស្រុក) មុនពេលត្រឡប់ទៅប្រទេសជប៉ុន។
យើងសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរទស្សនកិច្ចនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ។
ទំព័រហ្វេសប៊ុកផ្លូវការ (ជាភាសាអង់គ្លេស): https://www.facebook.com/AngkorTigerFC.jp/
ទំព័រហ្វេសប៊ុកផ្លូវការ(ជាភាសាជប៉ុន): https://www.facebook.com/AngkorTigerFC.jp/
Instagram: https: //www.instagram.com/angkor_tiger/
Tiktok :https://www.tiktok.com/@angkortigerfc?is_from_webapp=1&sender_device=pc
X :https://twitter.com/Angkor_Tiger_FC
______________________________________________________________________________
RECOMMEND
Please give it a thumbs up
Get the latest information